ក្រុម​ជើង​ឯក​លីក​៦​សម័យ​កាល​ភ្នំពេញ​ក្រោន​ ​បាន​ប្រកាស​នៅ​ព្រឹក​នេះ ​ពួក​គេ​បាន​ឈាន​ទៅ​ដល់​ការ​ចុះ​កិច្ចសន្យា​ផ្លូវ​ការ​យក​អតីត​យុវជន​ក្លឹប​ Leicester City កីឡាករ​ Jorrin John​ ដោយ​កុង​ត្រា​មួយ​រដូវ​កាល​ពាក់​អាវ​លេខ​១០។

កីឡាករ​លេង​ក្នុង​តំណែង​បម្រើ​ប្រយុទ្ធ​រូប​នេះ​ ធ្លាប់​បាន​ឆ្លង​កាត់​ការ​ហ្វឹកហាត់​ និង​បង្ហាញ​ខ្លួន​ជាមួយ​ក្រុម​យុវជន​របស់​ក្លឹប​ Leicester មួយ​លើក​ បន្ទាប់​មក​ត្រូវ​បាន​ខ្ចី​ជើង​ឲ្យ​ទៅ​ក្លឹប ​Kettering Town កាល​ពី​ឆ្នាំ​២០១១​ មុន​នឹង​ប្តូរ​មក​លេង​ឲ្យ​ក្លឹប​ Muangthong United របស់​ថៃ ​និង​បន្ត​ខ្ចី​ជើង​ទៅ​លេង​នៅ​ក្លឹប​ Suphanburi។

សម្រាប់​រដូវ​កាល ​២០១២-២០១៣​កន្លង​មក​ រូបគេ​បាន​ទៅ​លេង​នៅ​ក្លឹប​ Nonthaburi លុះ​នៅ​ឆ្នាំ​២០១៤ ​បាន​ផ្ទេរ​ទៅ​ក្លឹប​ Nuneaton Town និង​លេង​ឲ្យ​ក្លឹប​ NK Domzale​ ក្នុង​ឆ្នាំ​២០១៥​។  ខណៈ​ឆ្នាំ ២០១៦-១៧កន្លង​ទៅ​រូប​គេ​បាន​ទៅ​លេង​នៅ​ក្លឹប​Harrowby United៕

រូបភាព៖ PPCFC