នៅ​ថ្ងៃ​ទី​ ២៥ ​ខែ ​មករា​ ខាង​មុខ​នេះ​ គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​ បាន​រៀបចំ​កម្មវិធី​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​គឺ​ ពិធី​ប្រគល់​ពាន​រង្វាន់​បាល់ទាត់​កម្ពុជា​ នា​សាល​មហោស្រប​កោះពេជ្រ​ ពី​ម៉ោង​ ៦:០០ ដល់ ម៉ោង ៨:០០​ល្ងាច​។

កម្ម​វិធី​នេះ​រៀបចំ​ដើម្បី​ប្រគល់​ពាន​រង្វាន់​ដល់​កីឡាករ​ល្អ​ កីឡាករ​ទាត់​បាល់​បញ្ចូល​ទី​ច្រើន​ជាង​គេ​ គ្រូ​បង្វឹក​ល្អ​ជាង​គេ​ប្រចាំ​ឆ្នាំ​ និង​ពាន​រង្វាន់​ផ្សេងៗ​ទៀត​ នៃ​ពាន​រង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន សែន ​និង​លិគ​កំពូល​កម្ពុជា​ Metfone Cambodian League ​ដោយ​មាន​ការ​ចូលរួម​របស់​គ្រូ​បង្វឹក​ កីឡាករ​គ្រប់​ក្លឹប​ទាំង​អស់​ និង​មាន​កម្មវិធី​សំដែង​របស់​ក្រុម​ Small World Small Band ផងដែរ។

សំបុត្រ​នឹង​ចាប់ ផ្តើម​លក់​ចាប់​ពី​ថ្ងៃ​ទី​ ១៩ ​ខែ​មករា​នេះ​ត​ទៅ​ ​នៅ​​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ ខណៈ​តម្លៃ​៤០០០​រៀល​ក្នុង​១​សំបុត្រ។