វេលាម៉ោង៥ល្ងាចនេះ ក្លិបបាល់ទាត់ណាហ្គាវើល នឹងចាកចេញពីប្រទេសកម្ពុជា ដើម្បីទៅចូលរួមប្រកួតពានរង្វាន់ RHB Singapore Cup 2017 វគ្គ៨ក្រុមចុងក្រោយ ក្នុងប្រទេសសិង្ហបុរី។

ក្រុមតំណាងអោយកម្ពុជាមួយនេះ នឹងត្រូវជួបប្រកួតជាមួយក្រុម Hougang United FC នៃលីគសឹង្ហបុរី នៅវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ RHB Singapore Cup 2017 ដែលគ្រោននឹងធ្វើឡើងនៅថ្ងៃទី១១ ខែសីហា ខាងមុខនេះ សម្រាប់ជើងទី១។

គួររំលឹកផងដែរថា មុនឡើងមកដល់វគ្គនេះ ណាហ្គាវើល បានយកឈ្នះ Balestier Khalsa ដោយលទ្ធផល៤ទល់៣ រីឯ បឹងកេត ឈ្នះ៤ទល់១ លើក្រុម Warriors៕

 

រូបភាព: Metfone Cambodia League