ក្រុម Cambodia All Stars នឹងចាប់ផ្ដើមហ្វឹកហាត់ពីល្ងាចថ្ងៃទី១២ ខែកក្កដា នេះតទៅចម្រុះជាមួយ U-23 កម្ពុជា ដើម្បីត្រៀមប្រកួតជាមួយក្រុម Muangthong United ក្នុងជំនួបមិត្តភាពអន្តរជាតិបែបសប្បុរសធម៌។

ការហ្វឹកហាត់នឹងចាប់ផ្ដើមនៅវេលាម៉ោង ៦ ល្ងាច នៅលើវាលស្មៅសិប្បន្មិមិត្តនៃពហុកីឡដ្ឋានជាតិ ក្រោមការដឹកនាំពីសំណាក លោក Leonardo Vitorino គ្រូបង្វឹកនៃក្រុម Cambodia All Stars ខណៈការហ្វឹកហាត់នេះក៏នឹងធ្វើរួមគ្នាជាមួយ ក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំកម្ពុជាផងដែរ។

សូមបញ្ជាក់ថា ក្រុម Cambodia All Stars នឹងត្រូវប្រកួតជាមួយ ក្រុម Muangthong United នៅថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០១៧ ខាងមុខនេះ ក្នុងជំនួបមិត្តភាពអន្តរជាតិសប្បុរសធម៌ ដែលធ្វើឡើងនៅកីឡដ្ឋានជាតិ នាវេលាម៉ោង ៦:៣០ នាទីល្ងាច ដោយការប្រកួតមានការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ BTV News ផងដែរ៕

 

រូបភាព: សហព័ន្ធកីឡាបាល់ទាត់កម្ពុជា