ម្ចាស់មេដាយមាសប៉េតង់ពិភពលោកកីឡាការិនី កែ ឡេង និងម្ចាស់មេដាយមាសប៉េតង់ពិភពលោកកីឡាការិនី អ៊ុក ស្រីមុំ ចាប់ដៃគូគ្នាប្រកួតកីឡាប៉េតង់លើវិញ្ញាសាវាយគូ សង្ឃឹមធ្វើបានល្អនៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាឡេស៊ី នាពាក់កណ្តាលខែសីហា ខាងមុខ។
ម្ចាស់មេដាយមាសប៉េតង់ពិភពលោកពីរសម័យកីឡាការិនី កែ ឡេង បានប្រាប់គេហទំព័រថា ANACHAKKEILA អំឡុងពេលហ្វឹកហាត់ត្រៀមការប្រកួតស៊ីហ្គេម កាលពីពេលថ្មីៗ នេះថា សម្រាប់ការចាប់ដៃគូជាមួយកីឡាការិនី អ៊ុក ស្រីមុំ ប្រកួតលើវិញ្ញាសាវាយគូនេះ អ្នកស្រីសង្ឈឹម ៧០ ទៅ៨០% និងធ្វើបានល្អក្នុងការប្រកួតស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ីឆ្នាំនេះ ព្រោះពួកយើងឆ្លាប់ចាប់ដៃគូជាមួយគ្នាជាច្រើនដងមកហើយ និងធ្លាប់ចូលរួមប្រកួតថ្នាក់ជាតិ ក៏ដូចថ្នាក់ដំបត់ទទួលបានលទ្ធផលល្អប្រសើជាច្រើនផងដែរ។ ម្ចាស់មេដាយមាសប៉េតង់ពិភលោករូបនេះ បន្ថែមទៀតថា វិញ្ញសាវាយគូ មិនដូចការប្រកួតវាយឯកត្តជនោះទេ វិញ្ញសាវាយគូពេលប្រកួតយើងត្រូវមានការពិភាគសារយោបល់គ្នា ដើម្បីរកដំណោះស្រាយ និងយល់ចិត្តគ្នាទៅវិញទៅមក ទើបទទួលបានល្អ ប៉ុន្តែបើទោះជាមានការលំបាកយ៉ាងក៏ដោយអ្នកស្រី នឹងខិតខំឲ្យអស់ពីសមត្ថភាពស្វែងរកលទ្ធផលល្អមកជួនជាតិ។
ម្ចាស់មេដាយមាសប៉េតង់ពិភពលោកកីឡាការិនី អ៊ុក ស្រីមុំ បានឲ្យដឹងថា ការចាប់ដៃគូជាមួយកីឡារិនី កែ ឡេងពេលនេះ មិនជាការពិបាកអ្វីឡើយ ព្រោះថាពួកយើងដែលធ្លាប់ឆ្លងកាត់ការប្រកួតវាយគូជាមួយគ្នាច្រើនលើកច្រើនកន្លងមកហើយ ដែលនេះជាភាពងាយស្រួលសម្រាប់ពួកយើងដើម្បីស្វែងរកលទ្ធលផលល្អ នៅការប្រកួតស៊ីហ្គេមឆ្នាំនេះ។ ម្ចាស់មេដាយមាសប៉េតង់ពិភពលោករូបនេះ បន្តទៀតថា ប្រភេទកីឡាប៉េតង់នាពេលបច្ចុប្បន្ននេះ ប្រទេសដែលខ្លាងំលើវិញ្ញសាប៉េតង់នេះ មានប្រទេសកម្ពុជា, ថៃ, ឡាវ, និងម្ខាស់ផ្ទះម៉ាឡេស៊ី សិទ្ធតែមានសមត្ថភាពប្រហាក់ប្រហែលគ្នាទាំងអស់ ប៉ុន្តែចំពោះប្រទេសថៃ នៅពេលប៉ះកម្ពុជា ក៏ជាឧបស័ក្កធំមួយសម្រាប់ពួកគេដែរ ដោយកន្លងមកប្រទេសកម្ពុជាយើងធ្លាប់យកឈ្នះជាច្រើនលើកមកហើយដែរ។
ម្ចាស់មេដាយមាសកីឡាប៉េតង់ទាំងពីររូបនេះ មានការព្រួយបារម្ភចំពោះទីលាននៅប្រទេសម៉ាឡេស៊ី ប្រើទីលានបែបណាដើម្បីប្រកួត ដែលនេះឧបស័ក្កមួយសម្រាប់ពួកគេ ប៉ុន្តែពួកគេផ្តាច់ជ្ញាថា នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពយកលទ្ធផលល្អពីព្រឹតិ្តការណ៍កីឡាស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ីឲ្យមកជួនជាតិ។
គូររំលឹកផងដែរថា កីឡាការិនី កែ ឡេង ធ្លាប់ឈ្នះមេដាយមាសកីឡាប៉េតង់ពិភពលោក ចំនួន ២លើក គឺកាលពីឆ្នាំ២០១៣ នៅប្រទេសបារាំង និងឆ្នាំ២០១៥ ឈ្នះមេដាយមាសពិភពលោកនៅប្រទេសថៃ និងធ្លាប់ឈ្នះមេដាយពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមជាច្រើនផងដែរ។
ចំណែកឯកីឡាការិនី អ៊ុក ស្រីមុំ ឈ្នះមេដាយមាសកីឡាប៉េតង់ពិភពលោកចំនួន ១លើក កាលពីឆ្នាំ២០១៦ នៅប្រទេសប៊ែលហ្សិក និងឈ្នះមេដាយថ្នាក់ជាតិ ក៏ជាថ្នាក់តំបន់ច្រើនផងដែរ៕