ជម្រើសជាតិអាយុក្រោម១៧ឆ្នាំកម្ពុជា បានប្រកួតចាញ់ ជម្រើសជាតិអាយុក្រោម១៧ឆ្នាំវៀតណាម ដោយលទ្ធផល ០ទល់៤ កាលពីល្ងាចថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០១៧ ម្សិលមិញនេះ នៅក្នុងការប្រកួតមិត្តភាពអន្តរជាតិ។

ក្រោមក្រសែភ្នែកទស្សនិកជនប្រមាណ ១ម៊ឺននាក់ គោព្រៃជំទង់កម្ពុជា បានធ្វើអោយអ្នកគាំទ្រខកចិត្តក្រោយបរាជ័យដោយលទ្ធផល ០ ទល់ ៤។ ៤ គ្រាប់របស់ U-17 វៀតណាម រកបានដោយកីឡារករ Kach Khiem នៅនាទី ២៩ ដែលជាការតែតបាល់បញ្ចូលទី និងគ្រាប់បាល់ទី២ ធ្វើបានសម្រេចដោយកីឡាករ Le Van Do នៅនាទី ៤៣ ស្របពេលដែលគ្រាប់នៅវគ្គទី ២ ក្រុមភ្ញៀ U-17 វៀតណាមអាចរកគ្រាប់ទី៣ របស់ខ្លួន នៅនាទី៦១ ដែលជាការទាត់បាល់បញ្ចូលទីដោយកីឡាករ Hong Son និងគ្រាប់បាល់ទី ៤ ក៏របស់ U-17 វៀតណាម ធ្វើបានសម្រេចដោយកីឡាករ Do Tan Thanh នៅនាទី ៨៩ និងលទ្ធផលនេះបានរក្សារហូតដល់បញ្ចប់ការប្រកួត៕

ទស្សនាវីដេអូហាយឡាយខាងក្រោម: