ច្រឹង ពលរដ្ឋ របស់ក្រុមក្រសួងការពារជាតិ និង ទិត្យ ឌីណា របស់ក្រុមអគ្គស្នងការនគរបាលជាតិត្រូវបានកាត់ចេញពីក្រុមជម្រើសជាតិដោយសារតែរបួស។ នេះបើតាមការផ្ដល់ព័ត៌មានរបស់មន្រ្តីនៃក្រុមបាល់ទាត់កម្ពុជា។
មុនជំនួបប្រកួតជាមួយក្រុមខ្លាំងហ្សកដានី កីឡាករទាំងពីរនាក់ ត្រូវបង្ខំចិត្តចាកចេញពីព្រោះពួកគេមិនអាចលេងបានឡើយ ទោះបីជាអ្នកទាំងពីរត្រូវបានចាត់ទុកជាកម្លាំងសំខាន់ ក្នុងតំបន់បម្រើរបស់ជម្រើសជាតិកម្ពុជាក្ដី។