នាល្ងាចថ្ងៃទី០៥ ខែមិថុនា នេះ ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី នឹងធ្វើដំណើរមកដលទឹកនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងសមាសភាពកីឡាករ ២២ នាក់ ដើម្បីមកធ្វើការប្រកួតមិត្តភាពជាមួយជម្រើសជាតិកម្ពុជា។

សមាសភាពក្រុមទាំងមូលនឹងមកដល់កម្ពុជា នៅវេលាម៉ោង ៧:៥៥ នាទីល្ងាច បន្ទាប់ពីចាកចេញពីមាតុប្រទេសរបស់ខ្លួននៅវេលាម៉ោង ១២ ថ្ងៃត្រង់មក។

កម្ពុជា នឹងត្រូវប្រកួតបាល់ទាត់លក្ខណៈមិត្តភាពអន្តរជាតិជាមួយ ឥណ្ឌូណេស៊ី នៅនៅវេលាម៉ោង ៦:៣០ នាទីល្ងាច ថ្ងៃទី០៨ ខែមិថុនា ខាងមុខនេះ នាពហុកីឡដ្ឋានជាតិ ដោយការប្រកួតនេះមានការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ BTV News ផងដែរ។

កីឡាករទាំង ២២ នាក់នោះរួមមាន៖

អ្នកចាំទី: Kurnia Meiga, Satria Tama
ខ្សែការពារ: Gavin Kwan Adsit, Andi Setyo, Fachrudin Aryanto, Bagas Adi, Ricky Fajrin, Rezaldi Hehanusa, Osvaldo Haay
ខ្សែបម្រើ: M Hargianto, Stefano Lilipaly, Bayu Pradana, Hanif Sjahbandi, Febri Hariyadi, Miftahul Hamdi, Gian Zola, Irfan Bachdim, Septian David Maulana, Saddil Ramdani
ខ្សែប្រយុទ្ធ: Nur Hardianto, Yabes Roni, Marinus Manewar

 

រូបភាព៖ espn.com