ក្រុមណាហ្គាវើលបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រ Hun Sen Cup ហើយក្រោយឈ្នះបឹងកេត៣ទល់២ក្នុងជើងទី២នេះនាការប្រកួតក្នុងពហុកីឡដ្ឋានអូឡាំពិក។
ក្នុងវគ្គទី១ក្រុមទាំងពីរទទួលបានលទ្ធផលស្មើបណ្ដោះអាសន្ន១-១ ខណៈបឹងកេតរកបានដោយ ឃួន ឡាបូរ៉ាវីនាទីទី១០ហើយ គួច ដានីរកបានគ្រាប់បាល់តាមស្មើឲ្យណាហ្គាវើលវិញនៅនាទី៣៦ដោយបាល់ពិន័យ១១ម៉ែត្រ។
ចូលវគ្គទី២ក្រុមណាហ្គាវើលរកបាន២គ្រាប់បន្ថែមទៀតដោយកីឡាករ សុះ ស៊ូហាណានាទី(៥៣និង៦១)ហើយបឹងកេតរកបានត្រឹមតែមួយគ្រាប់ទៀតដោយឃួន ឡាបូរ៉ាវីធ្វើឲ្យចប់ការប្រកួត៩០នាទីបឹងកេត២ ណាហ្គាវើល៣សរុបគ្រាប់បាល់ទាំងពីរជើងណាហ្គាវើល៤-២បឹងកេត។ដូច្នេះណាហ្គាឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ខណៈបឹងកេតអង់ឱកាសត្រឹមនេះ៕