ការរៀបចំធ្វើតេស្តិ៍យុវជនថ្នាលកាយសម្ព័ន្ធអាយុក្រោម ១៥ឆ្នាំចំនួន ៣០នាក់ ដែលទទួលបានការសហការពី អង្គការសាមគ្គីអន្តរជាតិ តាមរយៈគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា ជ្រើសរើសកីឡាករថ្នាក់មូលដ្ឋាន ក្នុងការត្រៀមលក្ខណៈឲ្យបានពេញលិញចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ នេះបើតាមឲ្យដឹងពីលោក ណយ ផាន់ណា អគ្គលេខាធិការសហព័ន្ធកាយសម្ព័ន្ធកម្ពុជា ថ្លែងឲ្យដឹងអំឡុងពេលធ្វើតេស្តិ៍កាលពីព្រឹកថ្ងៃទី០៨ ខែតុលានេះ នៅសាលហ្វឹកហាត់កីឡាកាយសម្ព័ន្ធ ពហុកីឡដ្ឋានជាតិ។

អគ្គលេខាធិការូបនេះ បានដឹងថា កម្មវិធីនេះព្រឹត្តិទៅមានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៨ ដោយមានថ្នាល់យុវជនកីឡាកាយសម្ព័ន្ធ មកពីខេត្តចំនួន ៣ ក្នុងមាន ខេត្តក្រចះ ចំនួន ១៦នាក់  ខេត្តតាកែវ ចំនួន ០៦នាក់ និងខេត្តកំពង់ឆ្នាំង ចំនួន ០៨នាក់។ សម្រាប់ព្រឹត្តិការណ៍ដែលមានឈ្នោះថា The Youth Identification 1st Test Event for Olympic Game 2018 នេះ មាន ៦វិញ្ញាសាដាក់ឲ្យតេស្តិ៍ក្នុងនោះ មានកម្រាល សេះលោត, កង, របាស្រប, សេះកង, Ring,ហើយនឹងរបា។

លោកបន្ថែមទៀតថា កម្មវិធីជ្រើសរើសតែកីឡាករដែលមានសមត្ថភាព ៤រូប ដើម្បីឡើងទៅប្រកួតប្រជែងធ្វើតេស្តិ៍បន្ត លើកទី២ ដើម្បីឲ្យពួកគេក្លាយជាកីឡាករដែលមានលក្ខណៈពេញលេញ ប្រកបដោយសមត្ថភាពខ្ពស់ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ហើយ ឆ្លងកាត់ការធ្វើតេស្តិ៍រយៈពេល ៣ថ្ងៃមកនេះ លោកសង្កេតឃើញថា យុវជនមកពីខេត្តក្រចះ មានកម្រិតខ្ពស់ជាងគេ ខណៈខេត្តចំនួនពីរផ្សេងទៀត គឺខេត្តកំពង់ឆ្នាំ និងខេត្តតាកែវ មានកម្រិតបច្ចេទេសប្រហាក់ប្រហែលគ្នា។

លោកបានបញ្ជាក់ថា តាមរយៈកម្មវិធីនេះ គឺពិតជាមានសារៈសំខាន់ណាស់ ធ្វើឲ្យកីឡាករវ័យក្មេង ប្រភេទកីឡាកាយសម្ព័ន្ធមានការប្រកួតប្រជែង ហើយមួយវិញទៀតលោកមានគម្រោងលើផែននេះនៅឆ្នាំក្រោយទៀត និងឍពីភាគសារជាមួយ លោករដ្ឋមន្រ្តី ថោង ខុន ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធ និងលោក ឧញ្ញ៉ា សុខ ហុង អនុប្រធានកីឡាកាយសម្ព័ន្ធកម្ពុជា ដើម្បីរៀបចំកម្មតេស្តិ៍កីឡាករវ័យក្មេងជាងរៀងរាល់ឆ្នាំផងដែរ៕