ខ្សែប្រយុទ្ធក្លឹបបឹងកេតអង្គរកីឡាករ ចាន់ វឌ្ឍនាកា បានចុះកុងត្រាជាមួយក្លឹបចំណាត់ថ្នាក់លេខ២នៃលីកម៉ាឡេស៊ី Pahang FA ពិតមែន នេះបើតាមការបញ្ជាក់ពីសាមីខ្លួនក្នុងបណ្ដាញសង្គម Face book ផ្លូវការរបស់ខ្លួនកាលពីប៉ុន្មាននាទីមុននេះ។
ខ្សែប្រយុទ្ធជំនាញជើងឆ្វេងរូបនេះបានសរសេរក្នុងបណ្ដាញសង្គមដូច្នេះ៖ ខ្ញុំមានកិត្តិយសសូមជំរាបជូនពុកម៉ែ បងប្អូនអ្នកគាំទ្រខ្ញុំបាទទាំងអស់គ្នាថា ខ្ញុំបានចុះកិច្ចសន្យារួចរាល់រយៈពេលមួយឆ្នាំជាមួយក្លិប PAHANG FA របស់ប្រទេស MALAYSIA សូមពុកម៉ែ បងប្អូនអ្នកគាំទ្រទាំងអស់ជួយជាកម្លាំងចិត្ត ដើម្បីអោយខ្ញុំបានទទួលជោគជ័យក្នុងអាជីពនៅទីនោះ សូមអរគុណ !”
បើតាមប្រភពពីភ្នាក់ងារដោះដូរកីឡាករ កីឡាករវ័យ២៣ឆ្នាំរូបនេះ នឹងទទួលបានប្រាក់ខែ១៥០០០ដុល្លារ ប្រាក់ចំណាយផ្សេងៗប្រហែល៥០០០ដុល្លារ ឡានមួយគ្រឿង ខុនដូរមួយល្វែង និងអត្ថប្រយោជន៍ដទៃទៀត៕