ក្លឹប​អគ្គស្នងការ​នគរបាល​ជាតិ​កំពុង​តែ​រៀប​ចំ​កីឡដ្ឋាន​ SCT Sport Complex  ថ្មី​ស្រឡាង​របស់​ខ្លួន​ដែល​ស្ថិត​ក្នុង​តំបន់​ ​7NG Skyland នៅ​ក្នុង​ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់​កណ្ដាល​ខេត្ត​កណ្ដាល។

បើ​តាម​ប្រភព​ផេក​របស់​ CNCC បាន​ឲ្យ​ដឹង​ថា​កីឡដ្ឋាន​នេះ​ នឹង​គ្រោង​ដាក់​ឲ្យ​ប្រើប្រាស់​និង​ដំណើរ​ការ​នៅ​ខែ​កក្កដា​ឆ្នាំ​២០១៨​ ខាង​មុខ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់​ Metfone Cambodian League និង​ពាន​រង្វាន់​ Hun Sen Cup។

ស្រប​ពេល​ដែល​ការ​ប្រកួត​ក្នុង​លីក​កំពូល​កម្ពុជា​ឆ្នាំ​២០១៨​ តម្រូវ​ឲ្យ​ក្លឹប​ ដែល​មិន​មាន​កីឡដ្ឋាន​ផ្ទាល់​ខ្លួន​យក​ពហុ​កីឡដ្ឋាន​ជាតិ​ប្រកួត​សម្រាប់​ជុំ​ទី​មួយ​ហើយ​ ជើង​ទី​២​ត្រូវ​ប្រកួត​ក្នុង​កីឡដ្ឋាន​របស់​ខ្លួន​ដែល​មាន​ចុះ​ក្នុង​បញ្ជី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​នោះ​ នេះ​មាន​ន័យ​ថា​ ក្រុម​ប៉ូលិស​នឹង​អាច​ប្រើ​ប្រាស់​កីឡដ្ឋាន​នេះ​បាន​ស្រួលបួល​ចូល​ដល់​ជុំ​ទី​២​តែ​ម្ដង៕

រូបភាព៖CNCC