កីឡាករកម្ពុជា២រូបគឺខុន ស៊ីចាន់និង រិន សារ័ត្នត្រូវចូលរួមកម្មវិធីប្រកួតវាយក្នុងទ្រុង MMA ក្នុងព្រឹត្តិការណ៍ VISION OF VICTORY របស់ One Championshipនៅម៉ាឡេស៊ីនៅថ្ងៃទៅ ០៩ មីនា ឆ្នាំ២០១៨ខាងមុខ។
ខុន ស៊ីចាន់នឹងត្រូវប្រកួតនៅគូដំបូងគេបំផុត ជាមួយកីឡាករឥណ្ឌូណេស៊ី Riski Umar ក្នុងប្រភេទទម្ងន់៦២.៥គីឡូក្រាម។ឯរិន សារ័ត្ននឹងត្រូវប្រកួតក្នុងគូទីបីជាមួយម្ចាស់ផ្ទះម៉ាឡេស៊ី Muhammad Aiman ក្នុងប្រភេទទម្ងន់ Bantaweight។ ចំណែកគូរពិសេស Adriano Moraesជនជាតិប្រេស៊ីល នឹងត្រូវឡើងវាយការពារខ្សែក្រវាត់របស់ខ្លួនទល់នឹងជើងខ្លាំងមកពីអូស្ត្រាលី Reece Mclaren។
ការប្រកួតនឹងធ្វើឡើងនៅយប់ថ្ងៃទី០៩មីនាឆ្នាំ២០១៨ចាប់ពីម៉ោង៧យប់តទៅនៅសង្វៀន Axiata Arena ទីក្រុងគូឡាឡាំពួប្រទេសម៉ាឡេស៊ី។ ការប្រកួតរវាងរិន សារ័ត្ននិងខុន ស៊ីចាន់មានការផ្សាយផ្ទាល់តាមរយៈ Facebookនិង Twitter របស់One Championship៕
ប្រភព៖ One Championship