ក្រុមជ្រើសរើសជាតិកីឡាបាល់ទាត់អាយុក្រោម ២២ឆ្នាំកម្ពុជា បានបញ្ចប់ការហ្វឹកហាត់ និងត្រៀមលក្ខណៈរបស់ខ្លួនរួចហើយ កាលពីថ្ងៃទី២៥ ខែមថុនា ម្សិលមិញ នៅពហុកីឡដ្ឋានជាតិ ខណៈដែលការប្រមូលផ្តុំហ្វឹកហាត់នេះធ្វើឡើងចាប់តាំងពីថ្ងៃទី១៨ ខែមថុនា មកម្ល៉េះ ក្រោមការដឹកនាំលោក Leonardo Luis Victorino ដើម្បីត្រៀមចូលរួមការប្រកួតពានរង្វាន់ KBZ Bank Cup 2017 នៅប្រទេសមីយ៉ាន់ម៉ា។
លោក Leonardo Luis Victorino បានកោះហៅកីឡាកជ្រើរើសជាតិអាយុក្រោម ២២ឆ្នាំកម្ពុជា ចំនួន២៣រូប មកពីបណ្តាក្លឹបនានា នៅក្នុងលីគកម្ពុជា (Metfone Cambodia Leaggue) ដើម្បីចូលរួមហ្វឹកហាត់ត្រៀមចូលរួមការប្រកួតក្រៅផ្លូវការនៅប្រទេសមីយ៉ាន់ម៉ា ដោយមានក្រុមចំនួន ៤ក្រុមចូលរួម ក្នុងមានក្រុមជម្រើសជាតិអាយុក្រោម ២២ឆ្នាំ មីយ៉ាន់ម៉ា ដែលជាម្ចាស់ផ្ទះ, ក្រុម Japan Universidad និងក្រុមជម្រើសរើសជាតិអាយុក្រោម ២២ឆ្នាំ ហុងកុង ។
សូមបញ្ជាក់ថា ក្រុមជម្រើសជាតិអាយុក្រោម ២២ឆ្នាំកម្ពុជា និងចាក់ចេញប្រទេសមាតុភូមិនៅថ្ងៃទី២៦ ខែមិថុនា វេលា ១១:៣០នាទីថ្ងៃត្រង់នេះ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ខណៈការប្រកួតនិងត្រូវចាប់ផ្តើមចាប់ពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី២ ខែកក្តដា ឆ្នាំ២០១៧៕