ព្រឹត្តិការណ៍ប្រកួតកីឡាដណ្តើមពាន់រង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៤ បានចាប់ផ្តើមដំណើរការប្រកួតកាលពីព្រឹកមិញនេះ ដោយមានកីឡាករ កីឡាការិនី ១០១រូប នៅទីលានរបស់សហព័ន្ធសូហ្វតេន្នីស ស្ថិតក្នុងពហុកីឡដ្ឋានជាតិ។
លោក ជា ប៊ុនហេង អគ្គលេខាធិការសហព័ន្ធកីឡាសូហ្វតេន្នីសកម្ពុជា បានឲ្យដឹងថា ព្រឹត្តការណ៍នេះ មានក្លឹបចំនួន ៧ ចូលរួមប្រកួតប្រជែង ក្នុងមានក្លឹប ក្រសួងមហាផ្ទៃ ,ក្លឹបអគ្គស្នងការនគបាលជាតិ, ក្លឹបមជ្ឈមណ្ឌលកងយុទ្ធពលខេមរៈភូមិ, ក្លឹបខេត្តកំពង់ស្ពឺ, ក្លឹបខេត្តកណ្តាល, ក្លឹបខេត្តកំពង់ស្ពឺ, ក្លឹបអង្គការមិត្តសម្លាញ់ និងក្លឹបរាជធានីភ្នំពេញ។ លោកបន្ថែមទៀតថា សម្រាប់កីឡាករ កីឡាការិនី ទាំង ១០១នាក់ ដែលចំនួន ៦៣នាក់ កីឡការិនី ៣៨នាក់ គឺជ្រើសរើសសុទ្ធទេអ្នកមានសមត្ថភាពខ្ពស់ បទសោធន៍ និងជំនាញ់លើប្រភេទកីឡានេះ ដោយចែកជា ៩វិញ្ញាសា ទៅប្រភេទអាយុ និងចំនួន ១០៨ប្រកួត។
សូមបញ្ចាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាសូហ្វតេន្នីស ដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង ប្រចាំឆ្នាំ២០១៧ នេះ គ្រោងនឹងបញ្ចប់នៅសប្តាហ៍ក្រោយ នៅទីលានវាយកូនបាល់សូតេន្នីស ស្ថិតនៅពហុកីឡដ្ឋានជាតិ ហើយសម្រាប់រង្វាន់ចំថ្នាក់លេខ១ ទទួលបាន ៨០ម៉ឺនរៀល ចំណាត់ថ្នាក់លេខ ៦០ម៉ឺនរៀល ចំណាត់ថ្នាក់លេខ៣ ៤០ម៉ឺនរៀល និងចំណាត់ថ្នាក់លេខ៤ ២០ម៉ឺនរៀល៕