យោងតាមសេចក្តីប្រកាសរបស់ សហភាពកីឡានគរបាលជាតិកម្ពុជា និងអង្គភាពកីឡាក្រសួងមហារផ្ទៃ ព្រឹត្តិការណ៍ប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់ សម្តេចក្រឡាហោម ស ខេង លើកទី១៣ ប្រឆ្នាំ២០១៣ កាលពីថ្ងៃទី១៣ ខែកក្តដា កន្លងទៅ នឹងព្រឹត្តិទៅនៅថ្ងៃទី ១២ ដល់ ថ្ងៃទី១៣ ខែសីហា ខាងមុខ នៅទីលានវាយសីអង្គរ ខេត្តសៀមរាប។
លោក ជា ប៊ុនហេង ប្រធានអង្គរភាពកីឡាក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់អភិវឌ្ឍន៍វិស័យកីឡាវាយសីនៅក្នុងប្រទេសកម្ពុជា ជាពិសេសដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព ឲ្យបានទួលំទូលាយ និងទទួលបានការចូលរួមគាំទ្រពីសំណាក់មហាជនផងដែរ។ ក្នុងនាមលោកជាប្រធានអង្គរភាពកីឡាក្រសួងមហាផ្ទៃ សូមជម្រាបជួនដំណឹងដល់ កីឡាករ-កីឡាការិនីវាយសី គ្រប់បណ្តាសមាគម អង្គភាព ក្រុមហ៊ុន ទាំងរដ្ឋ និងឯកជន រួមនឹងជនបរទេស ដែលស្នេហាវិស័យកីឡាវាយសី ចូលរួមដាក់ពាក្រប្រកួតចាប់ពីថ្ងៃជួនដំណឹងនេះ រហូតដល់ថ្ងៃទី១០ ខែសីហា ទើបផុតកំណត់ នៅអង្គភាពកីឡាក្រសួងមហាផ្ទៃ គ-៨៥ ចំការមន រាជធានីភ្នំពេញ។ ហើយសម្រាប់ការចាប់ឆ្នោតចែកពូលប្រកួត ធ្វើនៅថ្ងៃទី១១ ខែសីហា វេលាម៉ោង១៤:៣០នាទីរសៀល នៅស្នាក់ការសមាគមកីឡាវាយសីអង្គរខេត្តសៀមរាប។
ចំពោះវិញ្ញាសាដាក់ឲ្យប្រកួតចែកចេញជា ៦ប្រភេទវិញ្ញាសា វាយគូ បុរស អាយុក្រោម ៣០ឆ្នាំ, វាយគូបុរសអាយុ ៣០ឆ្នំាឡើង, វាយគូបុរសវ័យចាស់អាយុ ៤០ឆ្នាំឡើង, វាយគូបុរសវ័យចាស់ ៥០ឆ្នាំឡើង, វាយគុបុរសវ័យ ៦០ឆ្នំាឡើង, វាយគូនារី មិនកំណត់ប្រភេទអាយុ និង វាយទោលបុរសអាយុក្រោម ៣០ឆ្នាំ៕