ពានរង្វាន់ KBZ Bank Cup 2017 ដែលធ្វើឡើងនៅប្រទេសមីយ៉ាន់ម៉ា នឹងចាប់ផ្ដើមបើកការប្រកួតជាផ្លូវការនៅល្ងាចនេះ ដោយក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជា នឹងត្រូវប្រកួតជាមួយ ម្ចាស់ផ្ទះ U-22 មីយ៉ាន់ម៉ា។
ការប្រកួតនឹងចាប់ផ្ដើមនៅវេលាម៉ោង ៦:៣០ នាទីល្ងាចសម្រាប់ម៉ោងនៅកម្ពុជា ធ្វើឡើងនៅកីឡដ្ឋាន Thuwana Stadium ដោយមានការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ MRTV ដែលជាទូរទស្សន៍ក្នុងស្រុករបស់មីយ៉ាន់ម៉ាផងដែរ។
គួរបញ្ជាក់ថា ពានរង្វាន់ KBZ Bank Cup Myanmar 2017 នេះមានការចូលរួមពីប្រទេសចំនួន៤ រួមមាន ម្ចាស់ផ្ទះ U-22 មីយ៉ាន់ម៉ា, U-22 កម្ពុជា, U-22 កោះហុងកុង និង U-20 ជប៉ុន (ជម្រើសសាកលវិទ្យាល័យ) ជាការប្រកួតមួយក្នុងការត្រៀមសម្រាប់ការប្រកួតផ្លូវការសម្រាប់ប្រទេសរៀងៗខ្លួននាខែកក្កដាខាងមុខនេះ៕