ក្រោយបញ្ចប់ការប្រកួត ៩០នាទី ក្រុម U-23 កម្ពុជា អាចទប់ស្មើជាមួយក្រុម U-23 ចិន ក្នុងលទ្ធផល ០ ទល់នឹង ០ ក្នុងវគ្គជម្រុះពានរង្វាន់ AFC U23 Championship 2018 កាលពីថ្ងៃទី១៩ ខែកក្តដា ម្សិលមិញ នៅពហុកីឡដ្ឋានជាតិ។ លោក Leonardo Luis គ្រូបង្វឹកជម្រើសជាតិ U-23 កម្ពុជា មានប្រសាសន៍ថា កូនក្រុមរបស់លោកបានត្រៀមលក្ខណៈសម្បត្តិ និងកម្លាំងរួចរាល់ហើយ ដើម្បីស្វែងរកលទ្ធផលល្អប្រសើ ក្នុងជំនួបជាក្រុមខ្លាំងដូចជាចិននេះ។
ថ្លែងនៅក្នុងសន្និសីទក្រោយបញ្ចប់ការប្រកួត គ្រូបង្វឹកសញ្ជាតិប្រេស៊ីល បានឲ្យដឹងថា ប្រកួតជាក្រុមខ្លាំងត្រូវដឹងមុនកម្រិតសមត្ថភាពរបស់ប្រកួតទើបយើងរៀបចំវិធីទប់ទល់បានល្អ។ លោកបន្ថែមថា “យើងចាប់ចំណុចខ្លាំងរបស់ក្រុម U-23 ចិនបាន ព្រោះខ្សែបម្រើ ៣នាក់របស់ពួកគេសិទ្ធតែកីឡាករល្អ ជាពិសេសខ្សែបម្រើស្លាប ដូច្នេះខ្ញុំបានរៀបចំឲ្យកូនក្រុមរបស់ខ្ញុំ បិទពួកឲ្យបានល្អ ហើយពួកពិតជាបំពេញទួននាទីរបស់គេបានយ៉ាងល្អ មិនធ្វើឲ្យខ្ញុំខកបំណងមែន នូវអ្វីដែលខ្ញុំណែរនាំដល់ពួកគេ”។
ដោយឡែកការប្រកួតបន្ទាប់ក្រុម U-23 កម្ពុជា បានត្រៀមលក្ខណៈរួចរាល់ហើយ ដើម្បីជួបជាមួយក្រុមខ្លាំងមួយទៀត U-23 ជប៉ុន នៅក្នុងពួល J នេះដែរ នៅថ្ងៃទី២១ ខាងមុខ ខណៈក្រុមនេះធ្លាប់ទទួលបានចំណាត់ថ្នាក់ល្អ AFC U23 Championship នេះ៕