ប្រភពកាសែតសរសេរជាភាសាអង់គ្លេសនៅកម្ពុជាមួយ បានចុះផ្សាយពីការដកខ្លួនពីការធ្វើជាម្ចាស់ផ្ទះ SEAGAMES 2023។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បាននិយាយកាលពីម្សិលមិញថា កម្ពុជានឹងមិនធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតក្នុងព្រឹត្តិការណ៍ SEA Games 2023 នោះទេដោយសារបញ្ហាខ្វះខាតថវិកាធ្វើហេដ្ឋារចនាសម្ពន្ធកីឡាមិនគ្រប់គ្រាន់។
ក្នុងពិធីចាក់គ្រឹះដំបូងនៃស្ពានឆ្លងទន្លេសាបកាលពីម្សិលមិញនាទីក្រុងភ្នំពេញ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាននិយាយថារាជរដ្ឋាភិបាល បានសម្រេចចិត្តយកចិត្តទុកដាក់បង្កើតហេដ្ឋារចនាសម្ព័ន្ធសម្រាប់ប្រជាជន ជាជាងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡា ដែលចំណាយថវិកាច្រើនដូចគ្នា។
“ រាជរដ្ឋាភិបាលព្យាយាមសន្សំលុយហើយយើងនឹងមិនចង់ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍SEA Gamesទេ។បើយើងចង់ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមយើងត្រូវចំណាយរាប់លានដុល្លារដើម្បីធ្វើកីឡដ្ឋាន ទីលានសម្រាប់លេងកីឡានឹងទីកន្លែងសម្រាប់អត្តពលិកស្នាក់នៅ។ហើយយើងយកលុយទៅកសាងផ្លូវនិងស្ពានសម្រាប់ប្រជាជនធ្វើដំណើរវិញប្រសើរជាង។”
សម្រេចបានមានប្រសាសន៍ទៀថា ប្រទេសត្រូវការមិនអាចខ្វះបាននូវផ្លូវថ្នាល់ល្អនិងស្ពានជាច្រើន ដើម្បីឲ្យប្រជាជនមានភាពងាយស្រួលធ្វើដំណើរ។ “យើងមិនទាន់មានគ្រប់នៅឡើយទេសម្រាប់ខ្ញុំ ខ្ញុំចង់ឃើញស្ពានឆ្លងកាត់ទន្លេរាល់៣គីឡូម៉ែត្រ១ដើម្បីកាត់បន្ថយការស្ទះចរាចរណ៍”៕