សេះ Waichi ធ្លាប់ឈ្នះជើងឯកកាលពីខែមេសា កន្លងទៅ នៅពេលនេ បានស្តារមុខមាត់របស់ខ្លួន ក្លាយជាម្ចាស់ជើងឯក កាលពីថ្ងៃទី០២ ខែកក្តដា ម្សិលមិញជាថ្មី បន្ទាប់ពីខកខានអស់រយៈពេល ២ខែកន្លងមកហើយ ខណៈពេលដែលសេះជើងខ្លាំង LV បន្ដអវត្តមាន ក្នុងព្រឹត្តិការណ៍ប្រណាំងសេះ នៅវិហារសួគ៌។
ក្រោយពីដណ្តើមបានជើងឯកពានរង្វាន់កាលពីខែមេសា អបដោយប្រាក់រង្វាន់ ៥ពាន់ដុល្លារ មិនបានបង្ហាញ់ខ្លួននៅលើទីលាន ២ខែកន្លងទៅ Waichi បង្ហាញ់ខ្លួនជាថ្មី ក្នុងព្រឹត្តិការណ៍ប្រណាំងសេះដណ្តើមពានរង្វាន់ SCT Sport Complex ប្រចាំខែកក្តដា គ្រងជើងឯកប្រចាំខែ ជាថ្មីម្តងទៀត ស្របពេលដែលសេះ LV ជាបសគ្គធំរបស់ខ្លួន បានបន្តអវត្តមានពីព្រឹតិ្តការណ៍ខាងលើ ២ខែជាប់ៗ គ្នា។
ព្រឹត្តិការណ៍ពានរង្វាន់ SCT Sport Complex ប្រចាំខែលើទឹកដីឃុំវិហារសួគ៌នេះព្រឹត្តិទៅអស់រយៈពេល ១ឆ្នាំជាងមកនេះ នៅតែទទួលបានការគាំទ្រយ៉ាងច្រើនពីប្រជាពលរដ្ឋរស់នៅជុំវិញតំបន់អភិវឌ្ឍន៍ 7NG ពិសេសគឺការប្រណាំងសេះពូល A ជាពូជសេះនាំចូលពីបរទេសទាំងអស់ ដោយខែកក្កដានេះមានសេះចំនួន ៧ក្បាលចូលរួម ។ ចំពោះលទ្ធផលចំណាត់ថ្នាក់លេខ១ បានទៅសេះឈ្មោះ Waichi ហើយលេខ២ បានទៅសេះឈ្មោះ Carino ដែលជាសេះជើងឯកប្រចាំខែមិថុនា និងលេខ៣ បានទៅសេះ Belly ។
ចំណែកឯសេះ LV ដែលជាជើងខ្លាំង និងធ្លាប់គ្រងជើងឯក ៤ខែកាលដើមឆ្នាំ២០១៧នេះ បានអវត្តមានជាលើកទី២ នៅខែមិថុនា និងខែកក្កដានេះ ។ ទោះបីជាយ៉ាងណាអ្នកគាំទ្រ នៅតែទន្ទឹងរង់ចាំ LV ត្រឡប់ មកចូលរួមប្រកួតវិញជាមួយសេះ Waichi ដើម្បីឆ្ពោះទៅការប្រកួតធំនាចុងឆ្នាំ២០១៧ ជាការប្រកួតប្រជែងដ៏អស្ចារ្យ ដែលមានប្រាក់រង្វាន់រហូតដល់ទៅ ២៥,០០០ដុល្លារ ៕