សហព័ន្ធ​បាល់ទាត់​កម្ពុជា​ហៅ​កាត់​ថា​ ​FFC បាន​ប្រកាស​នៅ​ថ្ងៃ​ត្រង់​នេះ​ថា​​លោក ប្រាក់ សុវណ្ណារ៉ា ​អតីត​គ្រូ​បង្វឹក​ក្រុម​បឹង​កេត​អង្គរ​ និង​អតីត​គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា​​នឹង​ត្រូវ​តែង​តាំង​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​ម្ដង​ទៀត​។

Image result for ប្រាក់ សុវណ្ណារ៉ា

អតីត​គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា​និង​បឹង​កេត​អង្គរ​រូប​នេះ​នឹង​នាំ​ជម្រើស​ជាតិ​ លេង​មិត្តភាព​អន្តរជាតិ​ជាមួយ​មីយ៉ាន់ម៉ា ​នៅ​ថ្ងៃ​ទី ៩ ​វិច្ឆិកា ​ឆ្នាំ ២០១៧​ និង​ប៉ះ​ជាមួយ​ហ្សកដានី​នៅ​ថ្ងៃ​ទី​ ១៤ ​វិច្ឆិកា ​ឆ្នាំ ២០១៧​ខាង​មុខ​នេះ ​ក្នុង​ពាន​រង្វាន់ AFC Asian Cup 2019វគ្គ​ជម្រុះ​ពូល​C ជុំ​ចុង​ក្រោយ។