លោកទេសរដ្ឋមន្ត្រី ចាន់ សារុន ក្លាយជាប្រធានសហ័ពន្ធល្បុក្កតោកម្ពុជា ដោយទទួលសម្លេងគាំទ្រដោយលើដៃពីថ្នាក់ដឹកនាំ និងសមាជិករបស់សហព័ន្ធ ក្នុងអង្គមហាសន្និបាតវិសាមញ្ញរបស់់ខ្លួន កាលពីព្រឹកថ្ងៃទី២៩ ខែមិថុនា នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុ ខណៈដែលប្រធានសហព័ន្ធចាស់ លោក វ៉ាត់ ចំរើន ដែលសុំលែងតំណែងនោះ មកធ្វើជាអនុប្រធានទី១ របស់សហព័ន្ធវិញ។
ប្រធានសហព័ន្ធល្បុក្កតោដែលទើបតែងតាំងថ្មីលោក ចាន់ សារុន បមានប្រសាសន៍ថា ការដែលោកចូលមកបម្រើការងារកក្នុងសហព័ន្ធ ដោយសារតែចិត្តស្រលាញ់កីឡាល្បុក្តតោនេះ និងចង់ជួយអភិវឌ្ឍវិស័យកីឡានេះ មានការរីកចម្រើនបន្ថែមទៀត ។ លោកសង្ឃឹមថា ដោយមានការជួយជ្រុំជ្រែងពីលោក វ៉ាត់ ចំរើន និងព្រឹទ្ធាចារ្យគុនល្បុក្កតោទាំងអស់ ក្បាច់គុនល្បុក្តតោ នឹងមានការរីកចម្រើនបន្តទៅមុខទៀត ទាំងថ្នាក់ជាតិ ក៏ដូចជាថ្នាក់ដំបន់ និងលើឆាកអន្តរជាតិ។ ប្រធានសហ័ន្ធថ្មីរូបនេះ បញ្ជាក់បន្ថែមទៀតថា ដើម្បីធ្វើឲ្យវិស័យកីឡាដែលជាអត្តសញ្ញាណជាតិនេះ មានការវិវត្តន៍កាន់ខ្លាំងជានេះទៀតនោះ យើងប្រមូលព្រឹទ្ធាចារ្យគុនល្បុក្កតោឲ្យមកជួយបង្ហាត់បង្រៀន និងចែករំលែកបទពិសោធន៍ដែលខ្លួនមាន ដល់យុវជនជំនាន់ក្រោយឲ្យពួកគេកាន់តែយល់ច្បាស់ពីក្បាច់គុនដែលបុព្វបរុសខ្មែរយើងបន្សល់ទុកឲ្យ ស្របទៅតាមគោលនយោបាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋាមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ជូលក្បាច់គុនល្បុក្តតោនេះ ចូលទៅក្នុងកម្មវិធិសិក្សាពីថ្នាក់ទី៧ ដល់ថ្នាក់ទី៩ រួចមកហើយ ដែលនេះជាការអង្អុលបង្ហាញផ្លូវមួយសម្រាប់សហព័ន្ធអនុវត្តន៍បន្តទៅមុខទៀត និងឈានទៅរកការរីកចម្រើនទៀតផងដែរ។
ចំពោះសមាសភាពសមាជិកប្រតិបត្តិអាណត្តិថ្មីនេះ ក្រៅពីលោក ចាន់ សារុន ជាប្រធានសហព័ន្ធ គឺមានលោកនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ជាប្រធានកិត្តិយស, លោក វ៉ាត់ ចំរើន អនុប្រធានទី១ និងអនុប្រធាន ៣រូបផ្សេងទៀត គឺមានលោកគ្រូ សាន គឹមស៊ាន, លោកគ្រូ ហុក ឈាងគីម និងលោក ហេង ម៉េងហូ។ ចំពោះអគ្គលេខាធិការ គឺលោកអ៊ូ តារា និងលោក ពេញ សុងឈុន ជាអគ្គលេខាធិការរង កញ្ញា ខៀវ ចិន្តារ័ត្ន អគ្គហិរញ្ញិក រួមទាំងសមាជិកមានលោក លោក អ៊ុង ដារិទ្ធិ, វី តារា, សយ ផាន់និច។