សហព័ន្ធ​បាល់ទាត់​កម្ពុជា​​ បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​ត្រៀម​សម្រាប់​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​ ជាមួយ​ក្រុម​ជម្រើស​ជាតិ​មីយ៉ាន់ម៉ា​ និង​ជម្រុះ​ពាន​រង្វាន់ ​AFC Asian Cup 2019 ជាមួយ​ជម្រើស​ជាតិ​ហ្សកដានី។

ក្រោយ​ការ​តែង​តាំង​ជា​គ្រូ​បង្វឹក​ លោក ប្រាក់​ សុវណ្ណារ៉ា​ នឹង​នាំ ក្រុម​គោព្រៃ​កម្ពុជា​ ហ្វឹកហាត់​ដំបូង​នៅ​ថ្ងៃ​ទី​២​វិច្ឆិកា​ឆ្នាំ ២០១៧​នេះ​ ដើម្បី​ត្រៀម​ជួប​វៀតណាម​នៅ​ថ្ងៃ​ទី​០៩ ​ខែ​ ១១ ​ឆ្នាំ ​២០១៧​ ហើយ​៥​ថ្ងៃ​បន្ទាប់​មក​ទៀត​ពោល​គឺ​ថ្ងៃ​ទី​១៤ ​ខែ ​១១ ​ឆ្នាំ ២០១៧ ​នឹង​ត្រូវ​ទទួល​ភ្ញៀវ​ហ្សកដានី ​ក្នុង​ពាន​រង្វាន់ AFC Asian Cup 2019 ។

សូម​បញ្ជាក់​ថា​ការ​ប្រកួត​ទាំង​ពីរ​នេះ​ ធ្វើ​ឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ ហើយ​ពេល​វេលា​គឺ​ម៉ោង​ន៦​ និង​៣០​នាទី​ល្ងាច​។

ខាង​ក្រោម​នេះ​ជា​បញ្ជី​ឈ្មោះ៖