សហព័ន្ធ​បាល់ទាត់អាស៊ី​បាន​ធ្វើ​ការ​បន្ទាន់​សម័យ ​(Updated) តារាង​ចំណាត់​ថ្នាក់​ក្លឹបប្រកួត​ប្រជែង​ពានរង្វាន់​កំពូល​ៗ​​​របស់​AFC CLUB COMPETITION RANKING។

កម្ពុជា​ស្ថិត​នៅ​លេខ​៣៤ ​ក្នុង​ចំណោម​ប្រទេស​សមាជិក​បាល់ទាត់​អាស៊ី​ទាំង​៤៦​ប្រទេស​​ដោយ​ មាន​ពិន្ទុ​សរុប​៣.៤៨៧ និង​ពិន្ទុ​ក្នុង​តារាង​ចំណាត់​ថ្នាក់ ​FIFA ១១០​ ហើយ​ពិន្ទុ​នៃ​ការ​ប្រកួត​ប្រជែង​របស់​ក្លឹប​មាន​១.៦៨៣ សម្រាប់​ឆ្នាំ​២០១៧។

ចំណាត់​ថ្នាក់​នេះ​មាន​ន័យ​ថា ​កម្ពុជា​នៅ​ក្រោម​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ាន​ដូច​ ប្រទេស​ថៃ (១០) ម៉ាឡេស៊ី​(១៣)​វៀតណាម​(១៧)ហ្វីលីពីន(២១) សិង្ហបុរី​(២៣) ឥណ្ឌូណេស៊ី​(២៤)​មីយ៉ាន់ម៉ា​(២៥)ឡាវ​ (៣២)​ហើយ​នៅ​លើ​ប្រទេស​ប្រ៊ុយណេ​(៤០​) និង​ទីម័រខាងកើត​(៤៣)។

ចំណែក​លំដាប់​កំពូល​ទាំង​១០​នៅ​អាស៊ី​គឺ៖ អារ៉ាប់រួម(១)កូរ៉េខាងត្បូង​(២)ចិន​ឡើង​លេខ​(៣) អារ៉ាប់ប៊ីសាអូឌីត​(៤)​ជប៉ុន​ធ្លាក់​ដល់​លេខ(​)៥​ កាតារ​លេខ(​៦) អ៊ីរ៉ង​លេខ(៧ )អូស្រ្តាលី​លេខ​(៨) ​និង​អ៊ុយបេគីស្ថាន​លេខ(៩)៕

ខាងក្រោម​ជាតារាង​ចំណាត់​ថ្នាក់​សម្រាប់ប្រទេស​ប៉ាស៊ីហ្វិកនិង​ខាង​កើត ដែល​មាន​ក្លឹប​អាជីព​ប្រកួត​ប្រជែងក្នុង​ពាន​រង្វាន់ របស់​ AFC ៖ តារាង​នេះ​ត្រូវ​បាន​អាប់​ដែត​ទៅ​លើ​លទ្ធផល​នៃ​ការ​ប្រកួត​ប្រជែង​របស់​ក្លឹប​នីមួយ​ៗ​ដែល​បាន​ចូល​លេង​ក្នុង​AFC Champions League និង​ AFC Cup សរុប​ ៤ឆ្នាំ​ចុង​ក្រោយ ខណៈ​ឆ្នាំ​២០១៧​នេះ ​កម្ពុជា​មាន​បឹង​កេត​អង្គរអេហ្វស៊ី និងភ្នំពេញ​ក្រោន។