អតីតខ្សែប្រយុទ្ធ Manchester United, Manchester City, West Ham, Juventus និងជម្រើសជាតិអាហ្សង់ទីន Carlos Tevez បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់ហើយ។
Tevez ដែលមានអាយុ 38 ឆ្នាំមិនបានចូលទីលានលេងចាប់តាំងពីបញ្ចប់ការប្រកួតលើកទី 3 របស់គាត់ជាមួយក្លឹបកុមារភាព Boca Juniors ក្នុងខែមិថុនាឆ្នាំ 2021 មក។
គាត់បាននិយាយថាគាត់បាន “ផ្តល់ឱ្យអ្វីគ្រប់យ៉ាង” នៅក្នុងអាជីព 20 ឆ្នាំរបស់គាត់ ប៉ុន្តែការស្លាប់របស់ឪពុកគាត់កាលពីឆ្នាំមុនបានជំរុញឱ្យគាត់សម្រេចចិត្តចូលនិវត្តន៍ ទោះបីជាមានសំណើរពីក្លឹបផ្សេងៗទៀតក៏ដោយ។
គាត់បានប្រាប់ទូរទស្សន៍អាមេរិចថា “ខ្ញុំឈប់លេងព្រោះខ្ញុំបានបាត់បង់អ្នកគាំទ្រលេខមួយរបស់ខ្ញុំ” ។ Segundo Tevez ដែលត្រូវជាមឪពុករបស់គាត់បានស្លាប់នៅអាយុ 58 ឆ្នាំក្នុងខែកុម្ភៈ 2021 បន្ទាប់ពីគាត់បានឆ្លង Covid-19 ។
គួបញ្ជាក់ផងដែរថាអំឡុងពេលគាត់លេងនៅប្រទេសអង់គ្លេសរយៈពេល 7ឆ្នាំ គាត់បានស៊ុតបញ្ចូលទីបាន 84 គ្រាប់ក្នុងក្នុងចំណោមការបង្ហាញខ្លួនសរុប 202 ប្រកួត នៅ Premier League ហើយក្នុងឆ្នាំ 2004 គាត់បានឈ្នះមេដាយមាសអូឡាំពិកជាមួយអាហ្សង់ទីននៅទីក្រុងអាថែន។
ប្រភព ៖ BBC