ក្រុម​បាល់ទាត់​ណាហ្គាវើល និង​ក្រុម​បឹងកេត សុទ្ធ​តែ​យក​ឈ្នះ​លើ​គូ​ប្រកួត​​ដ៏​លើសលប់​រៀងៗ​ខ្លួន​ក្រុម​ការ​ប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (Hun Sen Cup) រដូវកាល​ឆ្នាំ​២០១៧ ​វគ្គ​​ជម្រុះ​​ដំណាក់​កាល​ទី៤ ក្នុង​ជំនួប​បញ្ចប់​ការ​ប្រកួត​ជើង​ទី១ នៅ​ល្ងាច​ថ្ងៃសៅរ៍ ទី​២៤ ខែ​មិថុនា ឆ្នាំ​២០១៧ ម្សិលមិញ​នេះ។

នៅ​ក្នុង​វគ្គ​ជម្រុះ​ជុំទី៤ នេះ​មាន​ក្រុម​​​ទាំង​អស់​ចំនួន​​៨គូ​ហើយ​​ក្រុម​ទាំង​នេះ​បាន​ចាប់​គូ​គ្នា ប្រកួត​​ចំនួន​២ជើង​ដើម្បី​ស្វែង​រក​ក្រុម​ខ្លាំង​ឡើង​ទៅ​ជុំទី៥ ក្នុង​វគ្គ៨ក្រុម​ចុងក្រោយ។

សរុបលទ្ធផល​ជើង​ទី១ ជុំ​ទី៤​នេះ៖
-ព្រះខ័នរាជស្វាយរៀង ៨-០ ខេត្ត​កំពត
-ភ្នំពេញក្រោន ៦-០ ​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី
-​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ៤-១ សូលទីឡូអង្គរ
-អាស៊ីអឺរ៉ុប ០-២ ​ក្រុម​គីរីវង់សុខសែនជ័យ
-​ក្រសួងការពារជាតិ ៦-០ ខេត្ត​ស្ទឹងត្រែង
-ខេមបូឌានថាយហ្គឺរ ៣-០ ​អគ្គីសនីកម្ពុជា
-ណាហ្គាវើល ១៤-០ ខេត្ត​ស្វាយរៀង
-បឹងកេត ១៤-១ ឧត្តរមានជ័យ

ចំពោះ​ជើង​ទី២ វិញ​នឹង​ធ្វើ​ធ្វើ​ឡើង​នៅ​២ថ្ងៃ​ផ្សេង​គ្នា ​ដោយ​​ប្តូរ​ទាំង​ដី​គ្នា​វិញ ខណៈ​​ថ្ងៃ​ដំបូង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ហើយ​ថ្ងៃ​ទី២ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៨ ខែ​តុលា មុន​ស្វែង​រក​ក្រុម​ខ្លាំង​ចំនួន​៨ក្រុម​ឡើង​ទៅ​ជុំទី៥។ តាម​គម្រោង​វគ្គ​៨ក្រុម​ចុងក្រោយ​នឹង​រៀបចំ​ចំនួន​២ជើង​ដែរ​ដោយ​ជើង​ទី១ ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៥ ខែ​តុលា ហើយ​ជើង​ទី២​ធ្វើ​ឡើង​នៅ​ ២២​វិច្ឆិកា ខណៈ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ២៩​ខែ​វិច្ឆិកា និង​​ថ្ងៃ​ទី២ ខែ​ធ្នូ និង​ចុង​ក្រោយ​វគ្គ​ចំណាត់​ថ្នាក់​លេខ៣​និង​វគ្គ​ផ្ដាច់ព្រ័ត្រ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៧ ខែ​ធ្នូ ឆ្នាំ​២០១៧៕