ក្លឹប​បាល់ទាត់​ព្រះខ័នរាជ​ខេត្តស្វាយរៀង បាន​បន្ថែម​សមាជិក​ថ្មី​​ជា​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ជប៉ុន​ឈ្មោះ​ Ryota Ishikawa​ដោយ​ទើប​តែ​ចុះ​កិច្ច​សន្យា​ជាមួយ​ក្លឹប​ ដើម្បី​ចូលរួម​ជាមួយ​ប្រកួត​ប្រជែង​ក្នុង​ពាន​រង្វាន់ Metfone Cambodian League នៅ​រដូវ​កាល​ថ្មី​នេះ​។

កីឡាករ​សញ្ជាតិ​ជប៉ុន​ កម្ពស់​ ១.៦៤​ម៉ែត្រ​ តួនាទី​ជា ​ខ្សែ​បម្រើ​ប្រយុទ្ធ​ ធ្លាប់​លេង​ឲ្យ​ក្លឹប​ Lanexang United ក្នុង​រដូវកាល​ឆ្នាំ​២០១៤-២០១៥។ Ryota Ishikawa ​ក៏​ធា្លប់​លេង​ឲ្យ​ក្លឹប​ Erchim FC នៅ​រដូល​កាល​ឆ្នាំ​២០១៧ ​ក្នុង​ក្របខ័ណ្ឌ​ Mongolian Premier League​ ផង​ដែរ។