ក្រុមជម្រើសជាតិ U-22 កម្ពុជា ចាប់ផ្តើមប្រកួតទី២ នៅរសៀលម៉ោង៣ ថ្ងៃទី១៧ ខែសីហានេះ ខណៈប៉ះក្រុមខ្លាំងវៀតណាម ស្ថិតនៅក្នុងពូលB ជាមួយគ្នា ដែលទើបតែយកឈ្នះ East Timor ៤ទល់នឹង០ ក្នុងវគ្គជម្រុះ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី២៩ ប្រទេសម៉ាឡេស៊ី។

ក្នុងជំនួបទី១ កម្ពុជាបានចាញ់ក្រោមថ្វីជើងក្រុម Philippines ២ទល់នឹង០ ហើយ  ប្រសិនបើការប្រកួតទី២នេះ កម្ពុជាចាញ់ទៀតនោះ ឱកាសរបស់កម្ពុជាកាន់តែឃ្លាតឆ្ងាយហើយ ក្នុងការឡើទៅវគ្គបន្ត ដោយកម្ពុជាត្រូវប៉ះក្រុមខ្លំាងក្នុងតំបន់អាស៊ីអាគ្នេយ៍មួយទៀត គឺក្រុមវៀតណាមនៅល្ងាចថ្ងៃនេះ។

បើប្រៀបធៀបជំនួប ៥ប្រកួតចុងក្រោយរវាងក្រុមទាំងពីរ ក្រុមវៀតណាមមានលទ្ធផលល្អជាង ដោយ៥ ប្រកួត ឈ្នះ ៣ ចាញ់២ ក្នុងនោះចាញ់ក្រុម United Arab Emirates ៣-២, ឈ្នះEast Timor ៤-០, ឈ្នះក្រុមMacau ៨-១, ចាញ់ក្រុមSouth Korea ២-១ និងកាលពីពេលថ្មីៗ នេះឈ្នះ East Timor ៤-០ ម្តងទៀត ក្នុងការប្រកួតស៊ីហ្គេម លើកទី២៩នេះ។

ចំណែកឯ ៥ប្រកួតចុងក្រោយរបស់កម្ពុជា ប្រកួតឈ្នះ១ ស្មើ២ ចាញ់២ ក្នុងនោះមាន ប្រកួតស្មើជាមួយក្រុម Mayanmar ៣-៣, ប្រកួតស្មើជាមួយក្រុមChina ០-០, ចាញ់ក្រុមJapan ២-០,ឈ្នះ Philippines ១-០ និងចាញ់ក្រុម Philippines វិញ ដោយលទ្ធផល ២-០កាលពីថ្ងៃទី១៥ ខែសីហានេះ នៅស៊ីហ្គេម។

សូមបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាស៊ី នៅថ្ងៃទី១៧ ខែសីហានេះ វិញ្ញាសាបាល់ទាត់មាន ៣ប្រកួត ស្ថិតក្នុងពូលB មានកម្ពុជា ប្រកួតជាមួយក្រុមវៀតណាម, ក្រុមឥណ្ឌូនេស៊ី ប្រកួតជាមួយក្រុម Philippines, ក្រុមថៃ ប្រកួតជាមួយ East Timor ។