ក្រុម​បឹងកេត​អេហ្វស៊ី​បាន​ឡើង​ទៅ​វគ្គ​ក្នុង​ពូល​F ពាន់​រង្វាន់ ​AFC Cup 2018 ក្រោយ​យក​ឈ្នះ ​Lao Toyota សរុប​គ្រាប់​បាល់​ទាំង​ពីរ​ជើង​៤​ទល់៣។

កាល​ប្រកួត​ជើង​ទី​មួយ​នៅ​ទឹក​ដី​កម្ពុជា​ក្រុម​ទាំង​ពីរ​ស្មើ​គ្នា ​ដោយ​លទ្ធផល​៣​ទល់​៣ ​ប៉ុន្តែ​ការ​ប្រកួត​នៅ​ទឹក​ដី​ឡាវ​វិញ​ បឹង​កេត​ឈ្នះ​មួយ​ទល់​សូន្យ​ ដែល​មួយ​គ្រាប់​នេះ​រក​បាន​ដោយ​កីឡាករ​ ឃួន ឡាបូរ៉ាវី​នៅ​នា​ទៅ​៦២។

លទ្ធផល​នេះ​បាន​ធ្វើ​ឲ្យ​បឹង​កេត​ឡើង​ទៅ​បង្គ្រប់​ក្នុង​ពូល​F ដែល​មាន​ Ceres-Negro របស់​ហ្វីលីពីន Shan United របស់​មីយ៉ាន់ម៉ា​ Home United របស់​សិង្ហបុរី​ និង​បឹង​កេត​អេហ្វស៊ី​នេះ​ឯង៕

 

រូបភាព៖ បឹងកេតអេហ្វស៊ី