កីឡាប្រដាល់គុនខ្មែរ ឃីម ឌីម៉ា បំបាក់កីឡករហ្វីលីពីន ឲ្យសន្លប់នៅទឹកទី២ ខណៈ ម៉ឺន សុភា ប្រកួតឈ្នះកីឡាករម្ចាស់ផ្ទះម៉ាឡេស៊ី ឈានទៅរកដណ្តើមមេដាយមាសដែរ នៅស៊ីហ្គមេ លើកទី២៩ ប្រទេសម៉ាឡេស៊ី ។

ចំពោះលទ្ធផល ប្រកួតរបស់កីឡាករប្រដាល់គុនខ្មែរ ៤រូប ដែលប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ទើបតែបញ្ចប់នារសៀល ថ្ងៃទី២៨ ខែសីហានេះ កីឡាករ ឃីម ឌីម៉ា ប្រកួតឈ្នះកីឡាករហ្វីលីពីន Ryan Jakiri ឲ្យសន្លាប់នៅទឹកទី២ ,​កីឡាករ ម៉ឺន សុភា បានយកឈ្នះកីឡករ ម៉ាឡេស៊ី Muhamad Samri ក្នុងលទ្ធផលពិន្ទុ ៣០ ទល់នឹង ២៧ ។ ចំណែកឯកកីឡាករ ឡៅ ចិត្រា និងវ៉ាន់ វឿន បានប្រកួតចាញ់កីឡាម្ចាស់ផ្ទះទាំងពីរនាក់ ដោយពួកគេបានត្រឹមមេដាយសំរឹទ្ធម្នាក់ ១គ្រឿង។

ចំពោះកីឡាករ ឃីម ឌីម៉ា​ និងម៉ឺន សុភា ត្រូវឡើងទៅប្រកួតបន្តដណ្តើមមេដាយមាស នៅថ្ងៃទី២៩ ខែសីហាស្អែកនេះ៕