នាល្ងាចថ្ងៃទី១២ ខែកក្កដា នេះ ក្រុមជម្រើសជាតិអាយុក្រោម១៥ឆ្នាំកម្ពុជា និងត្រូវប្រកួតទល់នឹង ក្រុមជម្រើសជាតិអាយុក្រោម១៥ឆ្នាំហ្វីលីពីន ក្នុងជំនួបទី២នៃពានរង្វាន់ AFF U-15 Championship 2017 ដែលធ្វើឡើងនៅប្រទេសថៃ នៅក្នុងពូល B។

ការប្រកួតនឹងធ្វើឡើងនៅវេលាម៉ោង ៦:៣០ នាទីល្ងាច ម៉ោងនៅកម្ពុជា នាកីឡដ្ឋាន Chonburi Campus Stadium 1 ដែលជាកីឡដ្ឋាន U-15 កម្ពុជា បានប្រកួតកាលពីជំនួបបើកឆាក។

មុនជួបគ្នា ក្រុមទាំង២ ទាំង U-15 កម្ពុជា ជាមួយ U-15 ហ្វីលីពីន សុទ្ធតែរងបរាជ័យដូចគ្នាកាលពីប្រកួតបើកឆាក ដោយ U-15 កម្ពុជា ចាញ់ U-15 វៀតណាម ២ទល់១ ស្របពេលដែល U-15 ហ្វីលីពីន ចាញ់ U-15 ម៉ាឡេស៊ី ២ទល់០ ផងដែរ។

ក្រៅពីការប្រកួតរវាង U-15 កម្ពុជា ជាមួយ U-15 ហ្វីលីពីន ថ្ងៃជាមួយគ្នានេះផងដែរ ក៏មានការប្រកួតចំនួន២គូទៀត ដែលស្ថិតនៅក្នុងពូល B ជាមួយគ្នានេះ រួមមាន U-15 ទីម័រខាងកើត ជួបប្រកួតជាមួយ U-15 ម៉ាឡេស៊ី និង U-15 វៀតណាម ជួបប្រកួតជាមួយ U-15 ព្រុយណេ។

កម្មវិធីប្រកួតពេញលេញសម្រាប់ពូល B:

 

រូបភាព: aseanfootball.org