បើយោតាមការប្រកាស់របស់ក្លឹបបារាំង លោក Christophe Galtier ត្រូវបានតែងតាំងជាអ្នកចាត់ការក្លឹបអ្នកមានរបស់បារាំង Paris St-Germain ភ្លាមៗបន្ទាប់ពីការចាកចេញរបស់លោក Mauricio Pochettino ។
ជាការពិតណាស់លោក Galtier បានចុះកិច្ចសន្យារយៈពេលពីរឆ្នាំរហូតដល់រដូវក្តៅឆ្នាំ 2024 ។
គាត់បានចាកចេញពី Nice កាលពីខែមុន បន្ទាប់ពីបានដឹកនាំពួកគេឱ្យឈរនៅចំណាត់ថ្នាក់លេខ 5 ក្នុង Ligue 1 និងបានបញ្ចប់ក្នុងចំណាត់ថ្នាក់រងនៅ French Cup កាលពីរដូវកាលមុន។
គ្រូបង្វឹកវ័យ 55 ឆ្នាំដែលបានដឹកនាំ Lille ឈ្នះជើងឯក Ligue 1 ក្នុងឆ្នាំ 2021 គឺជាគ្រូបង្វឹកទី 7 របស់ PSG ចាប់តាំងពីការកាន់កាប់ក្លឹបកាតាក្នុងឆ្នាំ 2011 ។
គួបន្ថែមទៀតដែរថា Galtier គឺជាអ្នកចាត់ការម្នាក់ក្នុងចំណោមអ្នកចាត់ការពីរនាក់ប៉ុណ្ណោះដែលបញ្ឈប់ PSG ឈ្នះ Ligue 1 ក្នុងទសវត្សរ៍កន្លងមក រួមជាមួយនឹង Monaco របស់ Leonardo Jardim ក្នុងឆ្នាំ 2016-17 ។
គាត់បានលាលែងពីតំណែងបន្ទាប់ពីដឹកនាំ Lille ទៅរកភាពជោគជ័យក្នុងពានរង្វាន់ដែលមិននឹកស្មានដល់ក្នុងខែឧសភា ឆ្នាំ 2021 មុនពេលចំណាយពេល 12 ខែនៅ Nice ។
ប្រភព ៖ BBC