កីឡាករ ឆោម ចាន់ថន, កីឡាការិនី សុខ វរលក្ខណ និងកីឡា ការិនី ឃឿន ប៊ុនពេជ្រមរកត កំពុងបង្កើនការហ្វឹកហាត់យ៉ាងខ្លាំងក្លាជាមួយអ្នកគ្រូសញ្ជាតិជប៉ុន Saki Ikuyama ដើម្បីត្រៀម ខ្លួនចូលរួមប្រកួតវគ្គជម្រុះ នៅប្រទេសថៃ ដើម្បីដណ្តើមកៅអីចូលរួមក្នុង ព្រឹត្តិការណ៍យុវជន អូឡាំពិក នៅប្រទេសអាហ្សង់ទីន។
លោក ហែម លំផាត់ គ្រូបង្វឹកជម្រើសជាតិកីឡាហែលទឹក ថ្លែងឱ្យដឹងនៅអាងហែលទឹកនៃ ពហុកីឡដ្ឋានជាតិ ថា កីឡាករ-កីឡាការិនីទាំង៣នាក់នេះ គឺជាយុវជនថ្នាល ដែលមានកម្រិត សមត្ថភាពខ្ពស់ៗជាងគេ នៅក្នុង ក្រុមជម្រើសជាតិថ្នាល ដោយពួកគាត់មានសិទ្ធផលប្រកួត ល្អទាំងក្នុង និងក្រៅស្រុក។ ចំពោះកីឡាការិនី សុខ វរលក្ខណ ធ្លាប់បានចូលរួម ប្រកួតជម្រើស យុវជន នាពេលកន្លងមក ទទួលបាន ចំណាត់ថ្នាក់លេខ៤ ដោយ កម្រិតសមត្ថភាព កីឡាការិនី រូបនេះមានការឡើងខ្លាំងខុសពីឆ្នាំ២០១៦ និង២០១៧ ហើយលោកសង្ឃឹម ថា ក្នុងឆ្នាំ២០១៨ នេះគាត់នឹងធ្វើបានល្អបន្ថែមទៀត។
លោកអះអាងថា បច្ចុប្បន្ននេះកម្រិតសមត្ថភាពកីឡា ហែល ទឹកយុវជនកម្ពុជា បើប្រៀបធៀបទៅនឹងបណ្តាប្រទេសផ្សេងៗក្នុងតំបន់គឺ មានកម្រិត ប្រហាក់ប្រហែលគ្នា ហើយអត្តពលិកទាំងនេះជំនាញខុសៗគ្នា ដោយកីឡាករ ឆោម ចាន់ថន មានជំនាញហែលមេអំបៅ និងសេរី, កីឡាការិនី សុខ វរលក្ខណ មានជំនាញហែលកង្កែប និងកីឡាការិនី ឃឿន ប៊ុន ពេជ្រមរកត មានជំនាញ ហែលសេរី។
គ្រូបង្វឹករូបនេះបានបញ្ជាក់ទៀតថា ឆ្លងការហ្វឹកហាត់មួយរយៈជាមួយគ្រូសញ្ជាតិជប៉ុន តាម រយៈអង្គការ Jica ឃើញថា កម្រិតបច្ចេកទេសពួកគាត់មានការកើនឡើងគួរឱ្យកត់សម្គល់ទើប ធ្វើឱ្យពួកគាត់មានសិទ្ធផលកើន ឡើងជាងខ្លាំងជាងឆ្នាំកន្លងទៅ ដែលទាំងនេះការខិតខំរបស់ សហព័ន្ធខ្មែរកីឡាហែលទឹកជាមួយអង្គការ Jica ដែលបានបញ្ជូលគ្រូបង្ហាត់មិនថា ពួកគាត់ ទាំង៣នាក់នេះទេ ប៉ុន្តែកីឡាករ-កីឡាការិនីមួយ ចំនួនទៀតក៏មាន ការកើនឡើងកម្រិតបច្ចេក ទេសផងដែរ។
សូមបញ្ជាក់ថា ការប្រកួតវគ្គជម្រុះនៅប្រទេសថៃនេះ នឹងត្រូវដំណើរពីថ្ងៃទី០៧ដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ដោយប្រតិភូដឹកនាំថ្នាលយុវជនកម្ពុជានឹងត្រូវចេញដំណើរនៅថ្ងៃទី០៦ មេសានេះ។ ទន្ទឹមនេះ បើអត្តព លិក ណាដែលមានសមត្ថភាពល្អៗតាមការវាយតម្លៃរបស់ គណៈកម្មការបច្ចេកទេស ក្រុមអត្តពលិកទាំងនោះ នឹងបន្តសិទ្ធិទៅចូលរួមប្រកួតយុវជន អូឡាំពិក នៅប្រទេសអាហ្សង់ទីន នាពេលខាងមុខ៕