បន្ទាប់ពីទទួលជ័យជម្នះ ដោយលទ្ធផល ៤ទល់នឹង០ លើក្រុម U-15 ហ្វីលីពីន កាលពីម្សិលមិញ ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម១៥ឆ្នាំកម្ពុជា បានឡើងមកឈរនៅចំណាត់ថ្នាក់លេខ៣ នៅក្នុងពូល និងដេញតាមពីក្រោយវៀតណាម ជាមួយ ម៉ាឡេស៊ី។

រំលឹកទៅការប្រកួតរវាង U-15 កម្ពុជា ជាមួយ​ U-15 ហ្វីលីពីន ដែលបញ្ចប់ទៅដោយលទ្ធផល ៤ទល់នឹង០ គឺ ៤គ្រាប់របស់ក្រុម U-15 កម្ពុជា ធ្វើបានដោយកីឡាករ សៀង ចន្ធា រហូដល់៣គ្រាប់ម្នាក់ឯង ស្របពេលដែល១គ្រាប់ទៀតរកបានដោយកីឡាករ រស់ ដារ៉ាពេជ្រ។

ក្រឡេកទៅមើលលទ្ធផលគូដទៃទៀតរួមមាន:

U-15 ម៉ាឡេស៊ី ២-០ U-15 ទីម័រខាងកើត

U-15 វៀតណាម ២-១ U-15 ព្រុយណេ

ជ័យជម្នះផ្ទួនៗសម្រាប់ U-15 ម៉ាឡេស៊ី ជាមួយ វៀតណាម បាននាំអោយក្រុមបន្តឈរនៅចំណាត់ថ្នាក់កំពូលទាំង២ដដែល ស្របពេលដែល U-15 កម្ពុជា ដែើទើបតែឈ្នះហក់ឡើងមកឈរលេខ ៣ ជំនួសអោយ ព្រុយណេ និងទីម័រខាងកើតដែលត្រូវធ្លាក់ទៅលេខ ៤ និងលេខ ៥ ខណៈដែរ ហ្វីលីពីន នៅតែបន្តស្ថិតនៅតំបន់បាតតារាង ពុំទាន់មានពិន្ទុរាប់នៅក្នុងដៃនៅឡើយទេ។

តារាងចំណាត់ថ្នាក់សរុប:

កម្មវិធីប្រកួតបន្ទាប់:

 

រូបភាព: សហព័ន្ធកីឡាបាល់ទាត់កម្ពុជា