បន្ទាប់ពីអត្តពលិកម្ពុជា បានបញ្ចប់បេសកម្មព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាឡេស៊ី កាលពីខែសីហា កន្លងទៅថ្មីៗ នេះ ខណៈពេលនេះក្រុមបាល់ទះអង្គុយកម្ពុជាបានយកឈ្នះម្ទាស់ម៉ាឡេស៊ី ក្នុងលទ្ធផល ៣សិតទល់នឹង ០ កាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញានេះ ក្នុងការប្រកួត Asian Para Game លើកទី៩ ប្រទេសម៉ាឡេស៊ី។
ក្រុមបាល់ទះអង្គុយកម្ពុជា បានយកឈ្នះម្ចាស់ផ្ទះម៉ាឡេស៊ី ៣សិតជាប់ៗគ្នា ដោយលទ្ធផល ពិន្ទុ ២៥-១៧, ២៥-១១,២៥-១៤ ហើយកម្ពុជានឹងត្រូវប្រកួតជាក្រុមថៃបន្តទៀត នៅរសៀលថ្ងៃដ៏ដែរនេះផងដែរ។
សម្រាប់ពូលរបស់កម្ពុជា មាន ៤ក្រុម ក្នុងនោះមាន កម្ពុជា, ថៃ, មីយ៉ាន់ម៉ា និង ម្ទាស់ផ្ទះម៉ាឡេស៊ី ដោយក្រុមទាំង៤ ត្រូវប្រកួតសន្សំពិន្ទុយកពីក្រុមដែលពិន្ទុខ្ពស់ដើម្បីឡើងទៅវគ្គបន្ត៕