ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​ឈរ​ចំណាត់​ថ្នាក់​ទី​១៧០​ដដែល​សម្រាប់​ខែ​វិច្ឆិកានេះ ​ក្នុង​តារាង ​FIFA Ranking រក្សា​បាន​៩៨​ពិន្ទុ​នៅ​លើ​ក្រុម​ជម្រើស​ជាតិ​ចំនួន​៤​ក្នុង​តំបន់​អាស៊ាន។

Image may contain: 8 people, people smiling

កម្ពុជា​ស្ថិត​នៅ​លើ​ប្រទេស ម៉ាឡេសស៊ី ​ជា​លើ​ក​ដំបូងក្នុង​ប្រវត្តិសាស្រ្ត​របស់​ខ្លួន​ ចាប់​តាំង​ពី​មាន​ឈ្មោះ​ក្នុង​សហព័ន្ធ​បាល់ទាត់​ពិភពលោក ​ក្រោយ​ប្រទេស​មួយ​នេះ​ធ្លាក់​ដល់​លេខ​១៧៤​មាន​៩៧​ពិន្ទុ ​ខណៈ​ ឡាវ​ធ្លាក់​ដល់​ទៅ​២២​ចំណាត់​ថ្នាក់​ដល់​លេខ​១៨៤ ប្រ៊ុយណេ​១៩០​ និង​ទីម័រ​ខាង​កើត​១៩៦។ គិត​ក្នុង​តំបន់​អាស៊ី​កម្ពុជា​ស្ថិត​នៅ​លេខ​រៀង​ទី​៣៤​។

ប្រទេស​នៅ​អាស៊ាន​ដែល​នៅ​លើ​កម្ពុជា​គឺ​ហ្វីលីពីន​ (១១៨) វៀតណាម​(១២៥)ថៃ​(១៣២)មីយ៉ាន់ម៉ា​(១៥០)ឥណ្ឌូណេស៊ី​(១៥៤)​និង​សិង្ហបុរី​(១៧០​)​ដូច​កម្ពុជាដែរ។

ចំណែក​ក្នុង​ពិភពលោក​មាន​ការ​ប្រែប្រួល​បន្តិចបន្តួច​ប៉ុណ្ណោះ៖