ប្រភពហ្វេសបុកគ្រូបង្វឹកក្បាច់គុនបុរាណខ្មែរលោកឡុង សាលវ័ន្ត បានបង្ហោះសមាសភាពគ្រូបង្វឹកនិងក្រុមកីឡាករប្រដាល់ជើងខ្លាំង៨រូប ត្រៀមប្រមូលផ្ដុំនិងហ្វឹកហាត់ត្រៀមប្រកួតក្នុងពានរង្វាន់ និងកម្មវិធីផ្សេងៗទាំងថ្នាក់ជាតិ និងអន្តរជាតិក្នុងនាមជាកីឡាករជម្រើសជាតិ។
កីឡាករទាំង៨រូបនមានឈ្មោះ៖ ធឿន ធារ៉ា, ម៉ឺន សុភា, ឡៅ ចន្ទ្រា, ឃុន(ឃឹម) ឌីម៉ា, សែម ណាង, វ៉ាន់ វឿន,និងអ្នកប្រដាល់មាឌតូច ហ៊ឹម សេរី។ចំណែកគ្រូបង្វឹកគឺលោក អេ ភូថង និងឡុង សាលវ័ន្ត៕