ក្រុម Cambodia All Stars បានប្រកួតចាញ់ ក្រុម Muangthong United កាលពីល្ងាចថ្ងៃទី ១៦ ខែកក្កដា ម្សិលមិញនេះ ក្នុងជំនួបមិត្តភាពអន្តរជាតិសប្បុរសធម៌ ដែលធ្វើឡើងនៅកីឡដ្ឋានជាតិ ដោយលទ្ធផល ០ទល់៤។

៤ គ្រាប់របស់ Muangthong United រកបានដោយកីឡាករ Leandro Assumpcao ៣ គ្រាប់ម្នាក់ឯង គឺធ្វើបានសម្រេចនៅនាទី ទី៨, ទី១៤ និងទី៨១ និង១គ្រាប់ទៀតរកបានដោយកីឡាករ Ratchapol នៅនាទី២៥៕

ទស្សនាវីដេអូហាយឡាយការប្រកួតខាងក្រោម:

 

រូបភាព: Muangthong United FC.