ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​ប្រកួត​ចាញ់​ក្រុម​ជម្រើស​ជាតិ​អាហ្វហ្គានីស្ថាន​ក្នុង​លទ្ធផល​២​ទល់​១​នា​ការ​ប្រកួត​ចុង​ក្រោយ​ក្នុង​ពាន​រង្វាន់​ AFC Asian Cup 2019 ពូល​ ខណៈ​ខ្សែ​ប្រយុទ្ធ​កម្ពុជា​ ឃួន ឡាបូរ៉ាវី​ កំពុង​បង្ហាញ​ទម្រង់​លេង​ល្អ​មិន​គួរ​ឲ្យ​ជឿ។

២​គ្រាប់​រស់​ក្រុម​ម្ចាស់ផ្ទះ​អាហ្វហ្គានីស្ថាន​រក​បាន​ដោយ​កីឡាករពាក់​អាវ​លេខ​១៣​២​គ្រាប់​ម្នាក់​ឯង​ ចំណែក​មួយ​គ្រាប់​របស់​កម្ពុជា​រក​បាន​ដោយ​កីឡាករ ឃួន ឡាបូរ៉ាវី​នាទី​៧៣។​ លទ្ធផល​នេះ​បន្ត​រហូត​ដល់​ចប់​ការ​ប្រកួត​៩០​នាទី​។

ឃួន ឡាបូរ៉ាវី រក​បាន​២​គ្រាប់​ក្នុង​ការ​ចូល​លេង​ជា​កីឡាករ​បម្រុង​២​ប្រកួត​​ដោយ​កាល​កម្ពុជា​ឈ្នះ​ឡាវ ក៏​កីឡាករ​វ័យ​៣០​ឆ្នាំ​រូប​នេះ​រក​បាន​គ្រាប់​បាល់​ដែរ៕