ការ​ប្រកួត​​វគ្គ​ជម្រុះ​ក្នុង​ពូល​ជុំ​ដំបូង​ពាន​រង្វាន់​ Hun Sen Cup 2018 បាន​ប្រកួត​មក​ហើយ​ខណៈ​ក្រុម​ ​ក និង​ក្រុម ​ឃ​ សុទ្ធ​តែ​ឆ្លង​កាត់​២​ប្រកួត​ដូច​គ្នា ​ហើយ​ក្រុម​ ខ និង​ ង លេង​បាន​បី​ប្រកួត។

ខេត្ត​ប៉ៃលិន​​ បន្ត​ឈរ​កំពូល​តារាង​ក្រុម​  ក មាន​៦​ពិន្ទុ​ចំណែក​ក្រុ​ម ​ខ ខេត្ត​កំពង់ចាម​កាន់កាប់​កំពូល​តារាង។​ខេត្ត​ព្រះសីហនុ​និង​ខេត្ត​កំពង់​ធំ​ជា​ក្រុម​ឈរ​ដំណែង​កំពូល​តារាង​ពូល​ ឃ​និង​ពូល​ង។