កាល​ពី​ព្រឹក​មិញ​នេះ ក្លឹប​ណាហ្គាវើល​ បាន​ប្រកាស​ចុះ​កុង​ត្រា​យក​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ជប៉ុន Tatsuro Inui ក្នុង​កុង​ត្រា​រយៈ​ពេល​មួយ​រដូវ​កាល។

ខ្សែ​ប្រយុទ្ធ​រូប​នេះ ​ធ្លាប់​លេង​ក្នុង​ឈុត​ U14- U18 ក្រុម​ជម្រើស​ជាតិ​ជប៉ុន​ ហើយ​គាត់​បាន​ចាប់​ផ្ដើម​អាជីព​បាល់​ទាត់​ជាមួយ​ក្លឹប ​JEF United កាល​ពី​ឆ្នាំ​២០០៧។ កីឡាករ​រូប​នេះ​ធ្លាប់​មាន​បទ​ពិសោធន៍​លេង​នៅ​ក្លឹប​ Albirex Singapore ក្នុង​ឆ្នាំ​២០១០​ហើយ​ធ្លាប់​បាន​ឈ្នះ​ពាន​ S- League Young Player of The Year នៅ​ឆ្នាំ​២០១១ និង​S- League ឆ្នាំ២០១៦។

ក្រោយ​មក​រូប​គេ​លេង​នៅ​ក្លឹប​ Warriors FC និង​ Geylang International ។​កាល​ពី​មុន​ ចុះ​កុង​ត្រា​លេង​ឲ្យ​ក្លឹប​លីក

​កំពូល​ថៃ Thai Honda មុន​ពេល​ផ្ទេរ​ទៅ​លេង​ក្លឹប​ Baubitz Akita ហើយ​ឈ្នះ​ពាន​ J3 Championship​ហើយ​រដូវ​កាល​នេះ​ រូប​គេ​មក​លេង​ឲ្យ​ណាហ្គាវើល​។រូប​គេ​នឹង​ពាក់​អាវ​លេខ​១៤​ដែល​ទំនេរ​ក្រោយ​ Kipson ចាក​ចេញ​៕