សហព័ន្ធប្រដាល់សកលកម្ពុជា បានកំពុងរៀបចំឯកសារទាក់ទង ជាមួយស្ថានីយ៍ទូរស្សន៍ សុំការអនុញ្ញាត បញ្ជូនកីឡករ កីឡាការិនីប្រដាល់សកល ទៅក្នុងកម្មវិធីប្រដាល់ ដូចជាប្រភេទកីឡាគុនខ្មែរប្រកួតរៀងរាល់សប្តាហ៍ នៅតាមស្ថានីយ៍នានាក្នុងស្រុក ដើម្បីពង្រឹងសមត្ថភាពអត្តពលិក និងឲ្យពួកគេទទួលបានបទពិសោធន៍ច្រើនពីការប្រកួត ខណៈស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ គឺជាគោលដំបូងរបស់សហព័ន្ធ នេះបើតាមឲ្យដឹងពីលោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធប្រដាល់សកល ប្រាប់ឲ្យដឹង កាលពីពេលថ្មីៗ នេះ។
អគ្គលេខាធិរូបនេះ បន្ថែមថា ជាក់ស្ដែង កាលពីពាក់កណ្ដាលខែមិថុនា កន្លងទៅនេះ សហព័ន្ធបានដាក់បញ្ជូលកីឡាក ប្រដាល់សកលម្នាក់ ប្រកួតមិត្តភាព ជាមួយនឹង កីឡាករថៃ នៅលើសង្វៀន ទូរស្សន៍អាស៊ីអគ្នេយ៍ម្ដងរួចទៅហើយ។ ដោយគោលដៅធំរបស់សហព័ន្ធ នឹងដាក់បញ្ចូលកីឡាប្រដាល់សកលនេះ ចូលទៅក្នុងស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍មុនគេ ពោលគឺស្ថានីយ៍នេះមាន មានកម្មវិធីប្រកួតច្រើនជាងប៉ុស្តិ៍ទូរទស្សន៍ដ៏ដ៏ទៃទៀត។
បើតាមគម្រោងរបស់ហព័ន្ធ យើងគ្រោង ដាក់អោយកីឡាករការិនី ឡើងប្រកួតាមសង្វៀន ក្នុង១សប្ដាហ៍ ៦ប្រកួត ដើម្បីពង្រឹង រកចំណុចខ្លាំងខ្សោយរបស់កីឡាករ ការិនី មុនយើងសម្រេច ឲ្យពួកគេទៅចូលរួមប្រកួតដណ្ដើមមេដាយ លើឆាកអន្តរជាតិ ជាពិសេស ព្រឹត្តិការណ៍ស៊ីហ្គេម នាឆ្នាំ ២០២៣ ដែលកម្ពុជាទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះនោះ៕
អគ្គលេខាធិការវ័យក្មេងរូបនេះ បន្តទៀតថា សហព័ន្ធប្រដាល់សកលកម្ពុជា នឹងដាក់បញ្ចូលវិញ្ញាសារ ប្រដាល់សកលនេះ តាមសង្វៀនទូរទស្សន៍ បានមុនបំណាច់ ឆ្នាំ ២០១៧ នេះ។ ដោយការធ្វើបែបនេះ ដើម្បី យុវជនថ្នាលប្រដាល់សកលទាំងអស់ ឲ្យមានការរីកចម្រើនទាំងសមត្ថភាព និងបច្ចេកទេស ជាពិសេសមានក្តីសង្ឃឹមក្នុងប្រកួតប្រជែងដណ្តើមមេដាយនៅព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៣៕