យោងតាមរបាយការណ៏មួយបានអោយដឹងថា ក្លឹបមេឃខៀវ Manchester City បានយល់ព្រមលើកិច្ចព្រមព្រៀងតម្លៃ 45 លានផោនជាមួយ Leeds ក្នុងការចរចារទិញយកខ្សែបម្រើអង់គ្លេស Kalvin Phillips ។
ហើយក្លឹបនេះនឹងចំណាយប្រាក់ 42 លានផោនសម្រាប់កីឡាករវ័យ 26 ឆ្នាំជាមួយនឹងប្រាក់រង្វាន់ចំនួន 3 លានផោន។
ជាការពិតណាស់ម្ចាស់ជើងឯក Premier League បានធ្វើឱ្យ Phillips ក្លាយជាគោលដៅផ្ទេរដ៏ធំមួយនៅក្នុងរដូវក្តៅនេះ ដើម្បីយកមកជំនួសកន្លែង Fernandinho នឹងចាកចេញនៅរដូវក្តៅនេះ បន្ទាប់ពីបានចំនាយរយៈពេល9ឆ្នាំជាមួយក្លឹប។
Phillips ចាប់ផ្តើមលេខបាល់ពីថ្នាលយុវជនរបស់ Leeds ហើយបានបង្ហាញខ្លួន 214 ដងសម្រាប់ក្រុមនេះ ចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងរបស់គាត់ក្នុងឆ្នាំ 2015 ។
គួបញ្ជាក់ផងដែរថា Phillips បានជាប់ជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់អង់គ្លេសក្នុងឆ្នាំ 2020-21 ហើយរូបគាត់នឹងត្រូវប្រជែងជាមួយនឹងកីឡាករ Jude Bellingham, Jordan Henderson, Conor Gallagher និង James Ward-Prowse ដើម្បីទទួលបានការជ្រើសរើសទៅលេងនៅក្នុងព្រឹត្តិការណ៏ World Cup ជាមួយតោកំណាចអង់គ្លេស។
ប្រភព ៖ BBC