ក្រុមជម្រើសជាតិ U-19ចិន ដែលជាក្រុមខ្លាំងមួយក្នុងតំបន់អាស៊ី បានយកឈ្នះក្រុម U-19កម្ពុជា ១ទល់នឹង០ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ពានរង្វាន់ AFC U-19 Championship 2018 វគ្គជម្រុះក្នុងពូល G កាលពីថ្ងៃទី២៤ ខែតុលា កន្លងទៅនេះ នៅពហុកីឡដ្ឋានជាតិ។

ចំពោះការប្រកួតខាងលើត្រូវបានអ្នកទស្សនាគិតថាជំនួបរវាងក្រុមទាំងពីរ ទទួលបានម្មាក់ ១ពិន្ទុ ខណៈការប្រកួត ៩០នាទីហើយ មិនទាន់មានក្រុមណាអាចរកគ្រាប់បាល់ជ័យជម្នះសម្រាប់ខ្លួនបានទេ។ ប៉ុន្តែអ្វីត្រូវបានផ្ទុយស្រឡះនៅម៉ោងបន្ថែមបង្គ្រប់៩០នាទី ក្រុមខ្លាំងចិនហាក់មានសំណាងល្អ ដោយពួកគេអាចរកបាន ១គ្រាប់ ឈ្នះក្រុមកម្ពុជា នៅចុងនៃការប្រកួត៕