ក្រុមបាល់ទះជម្រេីសជាតិកម្ពុជា បានប្រកួតចាញ់ក្រុមជម្រេីសជាតិថៃ ក្នុងជំនួបទី២ ស្ថិតA ដោយលទ្ធផល ៣សិត ទល់នឹង០ នៅក្នុងការប្រកួតកីឡាស៊ីហ្គេម កាលរសៀល ថ្ងៃទី២២ ខែសីហានេះ។
បន្ទាប់ពីប្រកួតចាញ់ក្រុមបាល់ទះម្ចាស់ផ្ទះម៉ាឡេស៊ី ស្ថិត A ជាមួួយគ្នានោះ នៅពេលនេះក្រុមកម្ពុជាបន្តចាញ់ក្រុមថៃ ១ប្រកួតទៀតហេីយ ដោយលទ្ធផល ៣សិតទល់នឹង០ ពោលគឺសិតទី១ ចាញ់ថៃ ដោយពិន្ទុ ២៥-១៤ សិតទី២ ពិន្ទុ២៥-១៩ និងសិតទី៣ ពិន្ទុ ២៥-១៧។
សម្រាប់ក្រុមបាល់ទះកម្ពុជា សល់មួយប្រកួតទៀត នឹងត្រូវជួបក្រុមមីយ៉ាន់ម៉ា នៅថ្ងៃទី២៥ ខែសីហានេះ វេលាម៉ោង ៤រសៀល ខណៈជាការប្រកួតចុងក្រោយរបស់ក្រុមកម្ពុជា ក្នុងការប្រកួតកីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍នេះផងដែរ៕