ខ្សែប្រយុទ្ធសញ្ជាតិបារាំង Christopher Nkunku របស់ RB Leipzig បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលពីរឆ្នាំដែលមានរយៈពេលរហូតដល់ឆ្នាំ 2026 ជាមួយក្លឹបអាល្លឺម៉ង់មួយនេះ។

ជាការពិតណាស់កីឡាករវ័យ 24 ឆ្នាំរូបនេះត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងក្លឹបជាច្រើនរួមទាំង Chelsea និង Manchester United ប៉ុន្តែបានជ្រើសរើសបន្តនៅ Bundesliga ។

Nkunku ត្រូវបានបោះឆ្នោតជ្រើសរើសជាប់ជាកីឡាករល្អប្រចាំឆ្នាំនៃក្របខ័ណ្ឌ Bundesliga ឆ្នាំ 2021-22 និងបានជួយ Leipzig ឈ្នះពាន German Cup ក្នុងខែឧសភា។

ដកស្រង់សំដីរបស់កីឡាករ Nkunku បានអោយដឹងថា RB Leipzig បានបង្កើតឈ្មោះសម្រាប់ខ្លួនខ្ញុំនៅលើឆាកអន្តរជាតិក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយបានបង្ហាញម្តងហើយម្តងទៀតថាយើងអាចប្រកួតប្រជែងដណ្តើមពាន «យើង ចង់ បន្ត ដំណើរ ទៅ មុខ មួយ ជំហាន ទៀត»។

គួបញ្ជាក់ផងដែរថា Nkunku ស៊ុតបញ្ចូលទីបាន 20 គ្រាប់ និង assists 14 ដងក្នុងការប្រកួតលីកចំនួន 34 ខណៈដែលគាត់បានជួយ RB Leipzig បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 4 ក្នុងក្របខ័ណ្ឌកំពូលរបស់អាល្លឺម៉ង់កាលពីរដូវកាលមុន។

ប្រភព ៖ BBC