សៀវភៅប្រវត្តសាស្ត្រស្តីពីក្បាច់គុនល្បុក្តោចំនួន ៥០០០ ក្បាល ត្រូវដាក់សម្ភោធន៍ជាផ្លូវការ និងចែកជួនសិស្ស ក្លឹប សមាគម ល្បុក្តតោកម្ពុជា ក៏ដូចផ្សព្វផ្សាយដល់សាធារណៈជន ឲ្យយល់ដឹងពីក្បាច់គុល្បុក្តតោផងដែរ ។ នេះបើប្រសាសន៍ លោក វ៉ាត់ ចំរើន អគ្គលេខាងធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលថ្ងៃទី២៩ ម្សិលមិន នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
លោក វ៉ាត់ ចំរើន មានប្រសាសន៍ទៀតថា ថវិការដែលយកមកបោះពុម្ពនេះ គឺទទួលបានថវិកាពីមូលនិធិបេតិកភ័ណ្ឌរបស់ប្រទេសកូរ៉េ ចំនួន ៣ពាន់ដុល្លារ ក្រៅពីនោះគឺថវិការរបស់លោកផ្ទាល់ សរុបនៃការបោះពុម្ភផ្សាយ អស់ថវិការចំនួន ១ម៉ឺនដុល្លារ ដើម្បីផ្សព្វផ្សាយ និងដាក់លក់សៀវភៅនេះ យកតែថ្លៃដើមនៃការបោះពុម្ពប៉ុណ្ណោះ ដើម្បីយកមកទុកធ្វើជាដើមទន់ សម្រាប់បោះពុម្ភសៀវភៅបន្តទៀត ហើយសល់ពីថ្លៃចំនេញ លោកនឹងផ្តល់ជួនលោកគ្រូតា សាន គីមស៊ាន ដែលអ្នកចងក្រងនិពន្ធសៀវភៅនេះឡើង។
អគ្គលេខាធិការ NOCC រូបនេះ មានប្រសាសន៍បន្តទៀត សៀវភៅដែលបោះពុម្ភចំនួន ៥០០០ក្បាលនេះ គឺសិទ្ធតែជាភាសាខ្មែរ ដូច្នេះនៅការបោះពុម្ភជាភាសាអង់គ្លេសមួយទៀត សម្រាប់ចែកដល់បណ្តាក្លឹបគុនល្បុក្តតោនៅក្រៅប្រទេស ដូចជា ប្រទេស អេរ៉ង, ទួរគី, បារាំង អាមេរិក, អូស្រ្តាលី និងប្រទេសមួយចំនួនទៀតនៅតំបត់អ៊ឺរ៉ុបផងដែរ។ ចំពោះសៀវភៅជាភាសាអង់គ្លេសបានធ្វើរួចរាល់អស់ហើយ នៅតែដាក់បោះពុម្ភតែប៉ុណ្ណោះ។
លោកបញ្ជាក់បន្ថែមទៀតថា ទាំងនេះសមិត្តផលដែលសហព័ន្ធបានខិតខំប្រឹងប្រែង ចង់ក្រងសៀវភៅប្រវត្តិសាស្ត្រនេះឡើង លោកក៏បានអំពាវនាវ ដល់បណ្តាល័យ បណ្ណាគារនិងកន្លែងលក់សៀវភៅនានា ចូលររួមគាំទ្រ និងជួយផ្សព្វផ្សាយ ដោយការជាវនៅសៀវភៅដែលមានគុណតម្លៃនេះ លក់ចែករំលែកប្រជាពលរដ្ឋខ្មែរ បានយកទៅសិក្សារៀនសូត្រ ក៏ដូចជាទុកជាអនុស្សាវរីយ៍ សម្រាប់កូនចៅជំនាន់ក្រោយៗ ទៀត បានយល់ដឹងក្បាច់គុនដែលដូនតា បុព្វបរុសខ្មែរបន្សល់ទុក ដោយមួយក្បាល ៤ម៉ឺនរៀល។
ព្រឹទ្ធាចារ្យក្រម៉ាមាស សាន គីមស៊ាន ដែលអ្នកចងក្រងសៀវភៅក្បាច់គុនល្បុក្តតោនេះ បានឲ្យដឹងថា នៅក្នុងសៀងភៅ មានក្បាច់គុនល្បុក្តតោជាង ១០០ក្បាច់ ដែលខិតខំសិក្សាស្រាវជ្រាវអស់រយៈពេលជាច្រើនឆ្នាំ និងគូរូបក្បាល់គុនទាំងអស់ដោយខ្លួនឯង ដែលអាចប្រជាពលរដ្ឋទាំងអស់អាចជាង យកទៅហ្វឹកហាត់ដោយខ្លួនឯងបាន។ លោកបន្តទៀតថា ក្បាច់គុនល្បុក្តតោ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចូលទៅក្នុងកម្មវិធិសិក្សានៅតាមសាលារៀនរួចមកហើយ ដូច្នេះគ្រូៗ និងសិស្សទាំងអស់អាចយកសៀវភៅនេះទៅសិក្សារៀនសូត្រ ដោយគ្រាន់តែចំណាយពេល តែ ២ខែចប់អាចប្រឡង់លើងព័ណក្រម៉ាបាន ប្រសិនបើហាត់ជាមួយលោកវិញ ត្រូវចំណាយពេលពី ៣ខែ ឬ៥ខែ ទើបប្រឡងលើព័ណក្រម៉ាបាន លោកសង្ឈឹមធនធានមនុស្សក្បាច់គុនល្បុក្តតោ នឹងរាប់លានអ្នកនាថ្ងៃអនាគត៕