អត្តពលិកជម្រើសរើសជាតិតេក្វាន់ដូ ITF កម្ពុជា បានវិលមកដល់មាតុភូមិកម្ពុជាវិញហើយ បន្ទាប់ពីបញ្ចប់បេសកកម្មរ​បស់ខ្លួន ក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកពិភពលោក លើទី២០ នៅទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ដោយដណ្តើមបានមេដាយ ប្រាក់១ គ្រឿង សំរឹទ្ធ ៤គ្រឿង សរុប ៥គ្រឿង។

ក្នុងដំណើរនិវត្តន៍មកដល់មាតុភូមិនេះដែរ លោក កែវ រេមី ប្រធានសហព័ន្ធតេក្វាន់ដូ ITF កម្ពុជា មានប្រសាសន៍ថា លោកមានមោទនភាពណាស់ដែលបានចូលរួមការប្រកួតនេះ នៅលើទឹកដីប្រទេសដែលជាម្ចាស់ក្បាច់គុនហើយមាន ៧០ប្រទេសចូលរួមការប្រកួតដ៏ធំលំដាប់ពិភពលោក និងមានប្រទេសតែ ១៧ប៉ុណ្តោះដែលទទួលបានមេដាយ ដោយ កម្ពុជាស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១០ ក្នុងចំណោម ៧០ប្រទេសដែលចូលរួម។

លោក បន្ថែមទៀតថា ប្រទេសដែលខ្លាំងជាងគេនៅក្នុងការប្រកួតនេះ គឺម្ចាស់ផ្ទះកូរ៉េខាងជើង រុស្សី អ៊ុយក្រែន និងជាពិសេស អឺរ៉ុប ខាងកើន ហើយចេញទៅប្រកួតលើនេះមានបណ្តាប្រទេសជាច្រើនបានស្គាល់កម្ពុជា ដោយកីឡាករ ប៉ាល ជីវ័ន្ត ដណ្តើមបានមេដាយប្រាក់ ១គ្រឿង លើវិញ្ញាសាមេគុន ជម្រុះចំសុទ្ធតែប្រទេសខ្លាំងៗ ដោយប៉ះប្រទេសប៉ះគីសស្ថាន រុស្សី ចិន និងចុងក្រោយប៉ះម្ទាស់ផ្ទះកូរ៉េខាងជើងតែម្តង លោកចាត់ទុកថាលេខ២ កម្ពុជានេះគឺអាចចាត់ទុកថាជាលេខ១ ពីព្រោះការប្រកួតនេះ ប៉ាល ជីវ័ន្ត នៅពេលប្រកួតគេពិតជាធ្ចើបានល្អមែនទែន ។

ប្រធានសហព័ន្ធរូបនេះ បន្ថែមទៀថា នៅក្នុងការប្រកួតនេះ អត្តពលិកកម្ពុជាពិតជាខិតខំខ្លាំងណាស់ ដោយអ្នកកីឡាករខ្លះបានផ្លត់ដៃ និងស្មារ ប៉ុន្តែបានសម្រួសឲ្យបានចូលវិញ ហើយប្រទេសអេស្ប៉ាញ ដើរសុទ្ធតែអួសជើង និងប្រទេស យ៉ូហ្គាន់ដា ភ្លាត់ឆ្នឹង សម្រាប់ការដណ្តើមមេដាយរបស់កម្ពុជានាពេលនេះ ពិតស្វិតស្វាញមែនទែន។ ហើយកម្ពុជាក៏ទទួលបានការកោតសរសើពីគ្រូព្រឹទ្ធាចារ្យផ្សេងៗ លើការគោរពវិន័យ និងក្បាច់គុន និងមានការចាប់អារម្មណ៍ខ្លាំង ខណៈដែលកម្ពុជាមកលើកនេះមានការរីកចម្រើន និងខ្លាំងជាងមុនផងដែរ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតជើងឯកពិភពលោក នៅទីក្រុងព្យុងយ៉ាង ប្រទេសខាងជើងនេះ​ កម្ពុជាបានបញ្ជូនអត្តពលិក ១៤រូប និងប្រតិភូ ៦រូបទៅចូលរួម ដោយកម្ពុជាដណ្តើមមេដាយប្រាក់ ១គ្រឿង ដោយកីឡាករ ប៉ាល ជីវ័ន្ត វិញ្ញាសាសម្តែងមេគុន ខ្សែក្រវ៉ាត់ ៤ដាន់ មេដាយសំរិទ្ធ បានទៅលើកីឡាករ ហូ វិចិត្រ ក្នុងវិញ្ញាសាប្រយុទ្ធ ឯកត្តជនបុរស៥៧គ.ក្រ មេដាយសំរិទ្ធ បានទៅលើកីឡាការិនី រស់ ស្រីនិច ក្នុងវិញ្ញាសាប្រយុទ្ធឯកត្តជនារី បូក៧៥គ.ក្រ៕