អ្នកចាំទី ស៊ូ យ៉ាទី ទំនងមិនអាចចូលលេងលើទីលានប្រមាណចន្លោះពី១ទៅ២សប្ដាហ៍ ក្រោយមានបញ្ហាភ្លាត់សាច់ដុំភ្លៅអំឡុងជំនួបជាមួយព្រះខ័នរាជស្វាយរៀង នេះបើយោងតាមប្រភពពីទំព័រក្លិបបាល់ទាត់បឹងកេតបានបញ្ជាក់។
កាលពីម្សិលមិញ អ្នកចាំទីដៃទី១របស់បឹងកេតរូបនេះត្រូវបានផ្លាស់ប្ដូរចេញនៅនាទី៥៧ ជំនួសដោយកីឡាករ គឹម មករា។ សមាជិកក្រុមជម្រើសជាតិកម្ពុជារូបនេះប្រហែលជាភ្លាត់សសៃពួរសាច់ដុំភ្លៅខាងក្រោយ និង ដាច់ ផ្នែកតូចៗនៃជាលិកា ដូច្នេះត្រូវសម្រាក និង ធ្វើលំហាត់ឲ្យបានត្រឹមត្រូវតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ។
ក្នុងជំនួបកាលល្ងាចមិញនៅកីឡដ្ឋានស្តាតចាស់ ស្វាយរៀងបាននាំមុខ ១-០ តាំងពីនាទី១៣ដោយកីឡាករ Booysen Shane។ ដោយឡែក បឹងកេត រកគ្រាប់បាល់តាមស្មើ ១-១ ដោយការទាត់ពិន័យ១១ម៉ែត្ររបស់កីឡាករប្រេស៊ីល Mycon។ ៣នាទីក្រោយមក Samuel Ajayi ស៊ុតគ្រាប់បាល់នាំមុខ ២-១ ហើយនៅម៉ោងបន្ថែម៩០+ទៅហើយ ខ្សែប្រយុទ្ធ Julius Oiboh រកបាន១គ្រាប់ដែលជាគ្រាប់ទី៣។
ទស្សនាវីដេអូហាយឡាយ៖