ក្លឹបបាល់ទាត់ព្រះខ័នរាជខេត្តស្វាយរៀង បានចុះកុងត្រាកីឡាករបរទេសចុងក្រោយ គឺខ្សែប្រយុទ្ធជម្រើសជាតិ ទ្រីនីដាដនិងតូបាហ្គូ Trevin Caesar សម្រាប់ជួយក្លឹបនៅរដូវកាលថ្មីនេះ។
កីឡាករកម្ពស់ ១.៧០ម៉ែត្រតួនាទីជាខ្សែប្រយុទ្ធរូបនេះធ្លាប់លេងឲ្យក្លឹប Ma Pau, Caledonia AIA និង North East Stars។ នៅឆ្នាំ ២០១៤ Trevin Caesar បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលមួយឆ្នាំជាមួយ San Antonio Scorpions។
បន្ទាប់ពីចំណាយពេលរដូវកាលជាមួយនឹងក្រុមបាល់ទាត់ United Soccer League Austin Aztex នៅឆ្នាំ ២០១៥ Trevin Caesar បានផ្ទេរទៅកាន់ USL’s Orange County Blues នៅឆ្នាំ២០១៦ ។ នៅរដូវកាលឆ្នាំ ២០១៧ គាត់បានចូលរូមជាមួយ Sacramento Republic ។
Trevin Caesar លេងឲ្យក្រុមជម្រើសជាតិ ទ្រីនីដាដ និងតូបាហ្គូ លើកដំបូងក្នុងឆ្នាំ២០១៣ ដោយចូលលេងបាន ១៤ប្រកួតរកបាន៣គ្រាប់៕